១៤ កុម្ភៈ ស្អែកនេះ! រដ្ឋបាលរាជធានីភ្នំពេញ សម្រេចកំទេចចោលគ្រាប់បែកមួយគ្រាប់

  • 2020-02-13 10:31:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សូមជម្រាបថា នៅថ្ងៃ១៤ កុម្ភៈ វេលាម៉ោង ១៣ៈ៣០នាទីស្អែកនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការកំទេចចោលគ្រាប់បែក ០១គ្រាប់ ដែលបានទម្លាក់ដោយយន្តហោះ MK81 ដោយសារតែគ្រាប់នោះមានលទ្ធភាព បង្កការផ្ទុះ នឹង មិនអាចដោះបាន ដែលមានទីតាំងនៅ ភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

នេះជាការជូនដំណឹង ទៅដល់ប្រជាពលរដ្ឋ នឹង អាជីវករដែលប្រកបអាជីវកម្មនៅទីតាំងភូមិសាស្ត្រខាងលើដើម្បីផ្អាកដំណើរការប្រកបរបរជាបណ្តោះអាសន្ន ក៏ដូចជា រក្សានូវសុខសុវត្ថិភាពជូនទៅដល់ពួកគាត់ នឹង ចៀសវាងការភ្ញាក់ផ្អើលចំពោះសម្លេង ក៏ដូចជាសកម្មភាព នៃការកម្ទេចគ្រាប់បែកនោះ។

អត្ថបទ៖​ Art