រថយន្តទំនើបទាំង៧ របស់អាស៊ីរួមទាំងកម្ពុជា តើមួយណាស្អាតជាងគេ?
- 2014-12-03 18:01:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្តទំនើបទាំង៧ របស់អាស៊ីរួមទាំងកម្ពុជា តើមួយណាស្អាតជាងគេ?
ចន្លោះមិនឃើញ
ឧស្សាហកម្មរថយន្តនៅអាស៊ីនាពេលបច្ចុប្បន្ន អាចនិយាយបានថាកំពុងតែរីកចម្រើនសន្សឹមៗពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រទេសនៅតំបន់អាស៊ីមួយចំនួនដែលពីមុនគ្មានលទ្ធភាពផលិតរថយន្តខ្លួនឯងបាន ឥឡូវអាចបង្កើតរថយន្តទំនើបៗមិនចាញ់ប្រទេសលោកខាងលិចប៉ុន្មាននោះទេ។ អញ្ចឹងថ្ងៃនេះយើងទៅទស្សនារថយន្តទំនើបៗដែលផលិតដោយប្រទេសចំនួន ៧ នៅតំបន់អាស៊ីវិញម្ដង ថាតើមួយណាស្អាតជាងមួយណាដែលក្នុងនោះក៏មានរថយន្តផលិតនៅប្រទេសកម្ពុជាផងដែរ៖
១. រថយន្តម៉ាក TaTa Nano Twist (ផលិតផលរបស់ក្រុមហ៊ុន TATA នៅប្រទេសឥណ្ឌា)
២. រថយន្តម៉ាក Angkor EV 2014 (ផលិតផលរបស់ក្រុមហ៊ុនផលិតរថយន្តអង្គរនៅប្រទេសកម្ពុជា)
៣. រថយន្តម៉ាក Vinaxuki (ផលិតផលរបស់ក្រុមហ៊ុន Vinaxuki នៅប្រទេសវៀតណាម)
៤. រថយន្តម៉ាក Micro Trend (ផលិតផលរបស់ក្រុមហ៊ុន Micro Cars នៅប្រទេសស្រីលង្កា)
៥. រថយន្តម៉ាក Myvi 2008 (ផលិតផលរបស់ក្រុមហ៊ុន Perodua នៅប្រទេសម៉ាឡេស៊ី)
៦. រថយន្តម៉ាក Thai Rung (ផលិតផលរបស់ក្រុមហ៊ុន Thai Rung នៅប្រទេសថៃ)
៧. រថយន្តម៉ាក GEA (គំរូរថយន្តរបស់ក្រុមហ៊ុន PT របស់ឥណ្ឌូណេស៊ី)
ក្នុងចំណោមរថយន្តទាំង ៧ ខាងលើ ប្រិយមិត្តគិតថាមួយណាស្អាតជាងគេ?
អាន៖ រថយន្តស៊ីសាំងតិចប្រចាំឆ្នាំ ២០១៤
ដោយ៖ ប៉ែត ផាន់និត