ចំណាត់ថ្នាក់​សាកល​វិទ្យាល័យ​កំពូល​ទាំង១០ក្នុង​លោក ​ឆ្នាំ​២០១៤

  • 2014-10-03 14:31:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពីមុន​នេះបន្តិច ​ទស្សនាវដ្ដី The Times Higher Education (THE) បាន​បញ្ចេញ​ចំណាត់​ថ្នាក់​សាកល​វិទ្យាល័យ​កំពូល​ទាំង​១០០ លើ​លោក។ ក្នុងចំណោមនោះ ១០​សាកលវិទ្យាល័យលើគេ​មានតែនៅ​ក្នុងចក្រភពអង់គ្លេស និង​សហរដ្ឋអាមេរិកប៉ុណ្ណោះ។

សាកលវិទ្យាល័យ​កំពូល​ទាំង១០ នោះ​មាន៖

 

១០. សាកលវិទ្យាល័យ Yale (សហរដ្ឋអាមេរិក)

 

 

Yale University ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ១៧០១ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ទីក្រុង New Haven រដ្ឋ Connecticut សហរដ្ឋអាមេរិក។

 

៩. សាកលវិទ្យាល័យ Imperial College London (ចក្រភព​អង់គ្លេស)

 

 

Imperial College London ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ១០៩៧ និង​មាន​ទីតាំង​ស្ថិត​នៅ​ទីក្រុង​ឡុងដុង ចក្រភព​អង់គ្លេស។

 

៨. សាកលវិទ្យាល័យCalifornia (សហរដ្ឋអាមេរិក)

 

 

University of California ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ១៨៦៨ ដែល​មាន​ទីតាំង​ស្ថិត​នៅ​រដ្ឋCalifornia សហរដ្ឋអាមេរិក។

 

៧. សាកលវិទ្យាល័យ Princeton (សហរដ្ឋអាមេរិក)

 

​​

សាកលវិទ្យាល័យ Princeton ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ១៧៤៦ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តំបន់ Princeton រដ្ឋ Connecticut សហរដ្ឋអាមេរិក។

 

៦. វិទ្យាស្ថាន​​បច្ចេកវិទ្យាMassachusetts (សហរដ្ឋអាមេរិក)

 

 

Massachusetts Institute of Technology ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ១៨៦១ និង​បើក​ឲ្យ​ដំណើរ​ការ​នៅ​ឆ្នាំ ១៨៦៥ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ទីក្រុង Cambridge រដ្ឋMassachusetts សហរដ្ឋអាមេរិក។

 

៥. សាកលវិទ្យាល័យ Cambridge (ចក្រភព​អង់គ្លេស)

 

 

University of Cambridge ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ១២០៩ ដែល​ជា​សាកលវិទ្យាល័យ​ចំណាស់​ជាង​គេ​លំដាប់​ទី​៣ ក្នុង​លោក។ សាកលវិទ្យាល័យ​នេះ​មាន​ទីតាំង​ស្ថិត​នៅ ទីក្រុង Cambridge ចក្រភព​អង់គ្លេស។

 

៤. សាកលវិទ្យាល័យ Stanford (សហរដ្ឋអាមេរិក)

 

 

Stanford University ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ១៨៩១ ដែល​មាន​ទីតាំង​ស្ថិតនៅ​តំបន់ Stanford រដ្ឋ California សហរដ្ឋអាមេរិក។

 

៣. សាកលវិទ្យាល័យ Oxford (ចក្រភព​អង់គ្លេស)

 

 

គេ​ពុំ​ដឹង​កាល​បរិច្ឆេទ​ជាក់លាក់​ក្នុង​ការ​បង្កើត​សាកល​វិទ្យាល័យ Oxford ប៉ុន្តែ​គ្រឹះស្ថាន​សិក្សា​ដ៏​ចំណាស់​មួយ​នេះ​បាន​ចាប់​ផ្ដើម​បើក​វគ្គ​សិក្សា​តាំង​ពី​ឆ្នាំ១០៩៦ ដែល​គិត​មក​ដល់​ពេល​នេះ​មាន​អាយុកាល​៩១៨​ឆ្នាំ​ហើយ។ សាកលវិទ្យាល័យ​ដែល​ចាស់​ជាង​គេ​លំដាប់​ទី​២ ក្នុង​លោក​នេះ មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង Oxford ចក្រភព​អង់គ្លេស។

 

២. សាកលវិទ្យាល័យ Harvard

 

 

Harvard University ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ១៦៣៦ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ទីក្រុង Cambridge រដ្ឋMassachusetts សហរដ្ឋអាមេរិក។

 

១. វិទ្យាស្ថាន​​បច្ចេកវិទ្យា California (សហរដ្ឋអាមេរិក)

 

 

California Institute of Technology ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ១៨៩១ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ទីក្រុង Pasadena រដ្ឋCaliforniaសហរដ្ឋអាមេរិក។

​​

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ telegraph

អត្ថបទថ្មី