ភាពយន្ត​ខ្នាត​ធំ​ប្រចាំ​ឆ្នាំ ២០១៤ ចេញ Trailer ហើយ​ទំនង​តើ!

  • 2014-10-06 16:14:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​ខ្នាត​ធំ​របស់​កម្ពុជា​មួយ រឿង "កូន​ខ្ញុំ​ចម្លែក" ទើប​បាន​ចេញ​វីដេអូ Trailer ផ្លូវ​ការ​ម្សិលមិញ​នេះ មុន​នឹង​ដាក់​បញ្ចាំង​ផ្លូវ​ការ​ខាង​មុខ​តាម​រោងភាពយន្ត​នានា​នៅ​រាជធានី។

 

 

តាម​លោក ស៊ុន សន្ដោស និង​លោក លី ចាន់ឌី ជា​អ្នក​ដឹកនាំ​រឿង បាន​ឲ្យ​ដឹង​ថា នេះ​គឺ​ជា​ភាពយន្ត​ខ្នាត​ធំ​បំផុត​ប្រចាំ​ឆ្នាំ ២០១៤​យើង។ “កូន​ខ្ញុំ​ចម្លែក" ដែល​បង្កប់​ទៅ​ដោយ​ឈុត ភ័យ​រន្ធត់ កម្សត់ កំប្លែង និង​ស្នេហា​បែប​យុវវ័យ ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​ពី​អ្នក​លេង​បណ្ដាញ​សង្គម។ ឆ្លើយ​តប​នឹង​ការ​ទន្ទឹង​រង់​ចាំ​ពី​ទស្សនិកជន លោក លី ចាន់ឌី ប្រាប់​ថា ថ្ងៃ​ទី ២៧ ខែ​តុលា​នេះ ប្រិយមិត្ត​នឹង​បាន​ទស្សនា​ភាពយន្ត​ខ្នាត​ធំ​មួយ​នេះ​ហើយ។

 

អីចឹង...​ឥឡូវ​មើល Trailer សិន​មើល៍ ទំនង​អត់!!!

http://youtu.be/OqbYHMpe28I

អត្ថបទថ្មី