Sabay Coin ប្រើ​កាន់​តែ​ទូលាយ​អាច​ទិញ​ Item ហ្គេម​ល្បីៗ​​រហូត​ដល់​ហ្គេម​ពេញ​និយម​លើ Facebook

  • 2015-03-30 19:04:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​តែ​ប្រើ Sabay Coin ដើម្បី​ទិញ​សម្ភារៈ​ (Item) ពី​​ក្នុង​សេវា​កម្សាន្ត​របស់ Sabay មែន​ទេ? ទេ! ពេល​នេះ​​​ប្រិយមិត្ត​ប្រើ​បាន​កាន់​តែ​ទូលំទូលាយជាមួយ​​​ Sabay Coin ​គឺ​អាច​ប្រើ​ដើម្បី​យក​ទៅ​ទិញ​សម្ភារៈ​ពី​ហ្គេម​អន្តរជាតិ​ល្បីៗ​ដែល​មាន​ដូចជា Dota 2 និង​ហ្គេម​ពេញនិយម​ដទៃ​ទៀត​នៅ​លើ​បណ្តាញ​សង្គម Facebook បាន​ថែម​ទៀត​ផង។

 

 

 

ការ​ទិញ​សម្ភារៈ​នៅ​ក្នុង​ហ្គេម​អន្តរជាតិ​ និង​ហ្គេម​តាម​បណ្ដាញ​សង្គម Facebook ពី​មុន​ប្រិយមិត្ត​ត្រូវ​ប្រើ Visa Card ប៉ុន្តែ​តាម​រយៈ Sabay Coin ឥឡូវ​ប្រិយមិត្ត​ក៏​អាច​យក​ទៅ​បញ្ជា​ទិញ​សម្ភារៈ​ហ្គេម​ល្បីៗ​នៅ​អន្តរជាតិ​តាម​ចិត្ត​ចង់​បាន​កាន់​តែ​ងាយស្រួល។

 

 

ដើម្បី​ប្រើប្រាស់ Sabay Coin ដំបូង​ប្រិយមិត្ត​ត្រូវ​មាន​គណនី Mysabay ជាមុន​សិន (ចុច​ទី​នេះ ដើម្បី​ទស្សនា​​របៀប​បង្កើត​គណនី Mysabay) រួច​បញ្ចូល Sabay Coin ទៅ​ក្នុង​គណនី​នោះ​តាមរយៈ Wing, PayGo, បញ្ជា​ទិញ​ពី​ម្ចាស់​ហាង​អ៊ីនធឺណិត ឬ​ពី​ក្រុមហ៊ុន Sabay។

 

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មក​កាន់​ទូរសព្ទ​លេខ ០២៣ ៨៨៣ ០០០៕

 

អត្ថបទ៖ ប៊ុណ្ណារ៉ា