ទិដ្ឋភាព​កម្ពុជា ស្មើ ឡាវ ១-១ កក្រើក​អូឡាំពិក​យប់​មិញ

  • 2015-06-03 16:30:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​រវាង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិកម្ពុជា​និង​ក្រុម​ជម្រើស​ជាតិ​ ឡាវ​បាន​បញ្ចប់ក្នុង​​លទ្ធផល​ស្មើ​គ្នា​ ១-១។ នៅ​តង់ទី១ ក្រុម​ទាំង​ពីរ​មិន​អាច​ទម្លាយ​សំណាញ់​ទី​គ្នា​បាន​ទេ ប៉ុន្តែ​នៅ​តង់​ទី​​ពីរ​ទើប​ក្រុម​ទាំង​ពីរ​អាច​ទម្លាយ​សំណាញ់​ទី​គ្នា​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​មុតស្រួច​​លេខ៩​​របស់​កម្ពុជា ឃួន ឡាបូរ៉ាវី បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ហ៊ោ​កង​រំពង​​កក្រើក​ស្តាត​អូឡាំពិក បន្ទាប់​ពី​ស៊ុត​ចូល​ទី​ឡាវ​នៅ​ទី​៤៦​ដើម្បី​នាំ​មុខ ១-០ ប៉ុន្តែ​ប៉ុន្មាន​នាទី​ក្រោយ​មក​​ខ្សែ​ប្រយុទ្ធ​លេខ​៩​ឡាវ Sangvone Phimmasen បាន​តែត​ចូល​ទី​របស់​កម្ពុជា​ដើម្បី​តាម​ស្មើ​នៅ​នាទីទី ៥០។ ចប់​ការ​ប្រកួត​​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា ១-១។

 

សម្រាប់​ការ​ប្រកួត​នេះ លោក​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ឡាវ​បាន​និយាយ​ក្នុង​សន្តិសីទ​ក្រោយ​ការ​ប្រកួត​ថា ក្រុម​របស់​លោក​ធ្វើ​បាន​ល្អ​គួរ​សម​ដោយ​អាច​ស្មើ​នឹង​ម្ចាស់​កម្ពុជា ប៉ុន្តែ​ក៏​មាន​កំហុស​​ច្រើន​ដែរ​ដែល​កូន​ក្រុម​របស់​លោក​ត្រូវ​តែ​កែ​លម្អ​​នា​ពេល​ខាង​មុខ។  ទោះ​ជា​យ៉ាង​ណា លោក​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​អ្នក​គាំទ្រ​បាល់ទាត់​កម្ពុជា​ដែល​ចូល​ទស្សនា និង​គាំទ្រ​យ៉ាង​ច្រើន​កុះករ។

 

ជា​មួយ​គ្នា​នេះ​លោកគ្រូ​បង្វឹក​ជម្រើស​កម្ពុជា ​Kazunori Ohara បាន​លើក​ឡើង​ថា ក្រុម​របស់​លោក​លេង​មិន​សូវ​បាន​ល្អ​ទេ​ដោយ​បង្កើត​ឲ្យ​មាន​​កំហុស​ជា​ច្រើន​ទាំង​ចំណុច​ការ​ពារ និង​បម្រើ​ប្រយុទ្ធ។ ក្រុម​របស់​លោក​ត្រូវ​តែ​កែ​​លម្អ​ចំណុច​ទាំង​នេះ​ឲ្យ​បាន​ ប៉ុន្តែ​​លោក​ក៏​កោត​សរសើរ​ដែល​កូន​ក្រុម​របស់​លោក​ខំ​ប្រឹង​លេង​អស់​ពី​សមត្ថភាព៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទ៖  ស្រី សុវណ្ណដារ៉ា

អត្ថបទថ្មី