ពាក់​ចិញ្ចៀន ​"​នាង​ដៃ​"​ មុន​ពេល​ភ្ជាប់​ពាក្យ ជា​សំណាងអាក្រក់​មែន​ទេ​?​

  • 2017-03-07 07:34:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ស្រី​សម័យ​ថ្មី​ជាច្រើន​ចូលចិត្ត​ពាក់​ចិញ្ចៀន​គ្រប់​ម្រាម ដែល​កាលពី​សម័យ​បុរាណ​ចាស់​ពោល​ថា ការ​ពាក់​ចិញ្ចៀន​នៅ​នាងដៃ​ជា​សំ​ណា​ង​អាក្រក់​។ ជំនឿ​នេះ ​កើតមាន​អស់​រយៈពេល​ជាច្រើន​ទសវត្ស​មក​ហើយ តាម​ការ​កត់សម្គាល់ ការ​ពាក់​ចិញ្ចៀន​នឹង​ម្រាមដៃ​ទី ៤ (​ដៃ​នាង​) សម្រាប់​តែ​អ្នក​ដែល​បាន​ភ្ជាប់​ពាក្យ​រួចហើយ​ប៉ុណ្ណោះ​។ ​

ប្រសិនបើ​ស្ត្រី​នៅ​លីវ​ពាក់​ចិញ្ចៀន​នៅ​នាងដៃ​ខាងឆ្វេង នឹង​គ្មាន​បុរស​មក​ចែចង់​ឡើយ ហើយ​សម្រាប់​បុរស​នៅ​លីវ​ពាក់​ចិញ្ចៀន​នៅ​នាងដៃ​ខាងស្តាំ​នោះ​ស្រីៗ​នឹង​គិតថា ​បុរស​នោះ​មាន​គួរ​ដណ្ដឹង​។ ក្រៅពី​ការ​ពាក់​ចិញ្ចៀន​នៅ​នាង​ដៃ​ជា​មនុស្ស​មានគូស្រករ​រួច ចាស់​បុរាណ​ក៏បាន​ពោលថា ជា​សំណាងអាក្រក់​មួយ​ទៀ​ត ​គឺ​ទៅ​អនាគត​នឹង​មិន​បាន​រៀប​ការ​ឡើយ​។​

*​​(​រូប​តំណាងឲ្យ​ការពាក់​ចិ​ញ្ចៀ​ន​នាងដៃ​)​*

ជា​បុគ្គលិក​ផ្នែក​ផ្ដល់​ព័ត៌មាន​នៅក្នុង​ក្រុមហ៊ុន​សេវា​ទូរសព្ទ័ កញ្ញា ឡេង សុធា​រី បាន​និយាយថា «​ខ្ញុំ​ធ្លាប់​ឮ​ចាស់ៗ​និយាយ​ថា មនុស្ស​ស្រី​ពាក់​ចិញ្ចៀន​នាងដៃ​ខាងឆ្វេង ហើយ​មនុស្ស​ប្រុស​ដែល​ពាក់​ចិញ្ចៀន​នាងដៃ​ខាងស្តាំ គឺ​សម្រាប់​តែ​អ្នក​ដែល​បាន​ភ្ជាប់​ពាក្យ​រួច ហើយ​បើ​មិនទាន់​ភ្ជាប់​ពាក្យ​យើង​ពាក់​ចិញ្ចៀន​ដៃ​នាង​នោះ​គេ​នឹង​យល់​ច្រឡំ​ថា​យើង​បាន​ភ្ជាប់ពាក្យ និង​មាន​គួរ​ដណ្ដឹង​ហើយ​ដែរ​»​។ឮ ​ ​«​សម្រាប់​ខ្ញុំ​គឺ​អត់​បាន​ចាប់អារម្មណ៍​ពី​រឿង​ពាក់​ចិញ្ចៀន​នឹង​ទេ សព្វថ្ងៃ​ខ្ញុំ​ពាក់​ចិញ្ចៀ​ន​នៅ​ដៃ​ខាងឆ្វេង​២​វង់ មួយ​វង់​ពាក់​នៅ​ម្រាម​នាងដៃ និង​មួយ​វង់​ទៀត​នៅ​ម្រាមដៃ​កណ្ដាល ហើយ​ការ​ពាក់​នេះ ព្រោះ​ខ្ញុំ​ស្រឡាញ់ និង​ចូលចិត្ត​ចង់​ពាក់​វា​ចង់ អ្នកណា​ថា​អី​ថា​ទៅ កា​ដែល​សំខាន់​គឺវា​អា​ស្រ័​យ​លើ​យើង​ខ្លួនឯង​»​។​ ​ ចំពោះ​យុវជន ហេង ដា​រ៉ា ជា​បុគ្គលិក​ផ្នែក​ជួសជុល និង​ដំឡើង ​កុំព្យួទ័រ បាន​និយាយ​ថា មិន​ថា​ការ​ពាក់​ចិញ្ចៀន​ដៃ​នាង​ជា​សំ​ណា​ង​អាក្រក់ ឬ​យ៉ាងណាទេ តែ​អាច​អា​ស្រ័យ​លើ​ការ​ជឿ​របស់​មនុស្ស​។ ជំនឿ​តាំងពី​ចាស់​បុរាណ​មាននៅ​ជុំ​វិ​ញ​ពិ​ភព​លោក ដែល​អាច​ទស្សន៍ទាយ​ថា​នឹង​កើតឡើង​នៅ​ហេតុការណ៍​ធ្វើអ្វី​មួយ តែ​ការពិត​អ្វី​ដែល​សំខាន់ ការ​ពាក់​ចិញ្ចៀន​នៅ​ម្រាមដៃ​ទី ៤​ខាងឆ្វេង​មិន​អាក្រក់​អ្វី​ទេ តែ​វា​ពិបាក​ដល់​បុរស​ដែល​ស្វែង​រក​ភរិយា​។ ​ តាម​ការ​កត់សម្គាល់ បុរស និង​ស្ត្រី​មួយ​ចំនួន​ចូលចិត្ត​សម្លឹង​មើល​ដៃ​មនុស្ស​ប្រុស ហើយ​ស្រី ដើម្បី​ដឹង​ពី​ទំនាក់ទំនង​ស្នេហា ហើយ​ចិញ្ចៀន​ជា​និមិត្ត​សញ្ញា​ជាក់ស្ដែង​បំ​ផុត​។ ដូច្នេះ បុរស នារី​ទាន់​សម័យ​គួរ​គិត​ថា ពួកគេ​នឹង​ទៅ​ជា​យ៉ាងណា​ក្រោយ និង​មុន​ពេល​ពាក់​ចិញ្ចៀន​នាងដៃ​រួច​៕​ ​

អត្ថបទ៖ ហេង នាង (CCJ)