មក​​ដឹង​​ចំនួន​យុវជន​នៅ​កម្ពុជា និង​បណ្ដា​ប្រទេស​អាស៊ាន​ផ្សេង​ទៀត

  • 2017-12-12 01:53:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ទិន្នន័យ​ចុង​ក្រោយ​ ដែល​ចេញ​ផ្សាយ​ដោយ​​គេហទំព័រ​ផ្លូវ​ការ​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន ក្នុង​ឆ្នាំ ២០១៧​នេះ យុវជន​( អាយុ​ចាប់​ពី ១៥-២៩​ឆ្នាំ) ក្នុង​តំបន់​មួយ​នេះ​មាន​ចំនួន​សរុប​ជាង ១៦០,២ លាន​នាក់ ពោល​គឺ​ ប្រមាណ ២៥%​នៃ​ប្រជា​ជន​សរុប។ ខាង​ក្រោម​នេះ ជា​ស្ថិតិ​របស់​យុវជន​នៅ​តាម​ប្រទេស​អាស៊ាន​នីមួយៗ៖

១.​ប្រ៊ុយណេ៖ មាន​យុវជន​ចំនួន ១១១ ០០០ នាក់។

២.​កម្ពុជា៖ ចំនួន​យុវជន​គឺ​ប្រមាណ ៤ ៥៨៨ ២០០ នាក់។

៣.​ឥណ្ឌូណេស៊ី៖ ពលរដ្ឋ​វ័យ​ក្មេង​មាន​ចំនួន​ជាង ៦៤ លាន​នាក់។

៤.​ឡាវ៖ ចំនួន​ប្រជាជន​វ័យ​ក្មេង មាន​ប្រមាណ ២​លាន​នាក់។

៥.​ម៉ាឡេស៊ី៖ មាន​យុវជន​ចំនួន​ជាង ៩,៣ លាន​នាក់។

៦.​មីយ៉ាន់ម៉ា (ភូមា)៖ ពលរដ្ឋ​វ័យ ១៥-២៩​ឆ្នាំ មាន​ចំនួន​ជាង ១៣,៦​លាន​នាក់។

៧.​ហ្វីលីពីន៖ ចំនួន​យុវជន​គឺ​ប្រមាណ​ជាង ២៨,៥​លាន​នាក់។

៨.​សិង្ហបុរី៖ ប្រជាជន​វ័យ​ក្មេង មាន​ចំនួន​ប្រមាណ​ជិត ៨​សែន​នាក់។

៩.​ថៃ៖ យុវជន​មាន​ចំនួន​ជិត ១៤​លាន​នាក់។

១០.​វៀតណាម៖ មាន​ពលរដ្ឋ​វ័យ​ក្មេង​ចំនួន​ជាង ២០,៦ លាន​នាក់។

សូម​បញ្ជាក់​ផង​ដែរ​ថា សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៦៧ ហើយ​បច្ចុប្បន្ន​មាន​សមាជិក​ចំនួន ១០​ប្រទេស​ ដែល​កម្ពុជា​ជា​សមាជិក​កូន​ពៅ​គេ (ចូល​ជា​ផ្លូវ​ការ​ក្នុង​ថ្ងៃ​ទី ៣០​មេសា ឆ្នាំ ១៩៩៩)៕

ប្រភព៖ aseanstats   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម