មិនជឿ​អាច​សាក​បាន ថ្ម​សល់​ត្រឹម ១% ក៏​នៅប្រើបាន​ធម្មតា បើ​ចេះប្រើមុខងារ​ទាំងនេះ

  • 2018-09-05 02:33:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អផ្សុកចង់​ថត​រូប ស្រាប់តែ​ដក​ទូរសព្ទ​មក​ប្រើ​ថ្មនៅសល់​តែ​ ១ ភាគរយ ចង់រលត់​ទៅហើយ។ ចៃដន្យ​អី​ អ្នកត្រូវការ​ប្រើប្រាស់​ចាំបាច់ ប៉ុន្តែ​អាច​ថា​ពេលវេលា​មិន​ស័ក្កសម​ដោយសារ​ថ្ម​ទូរសព្ទ ដូច​មិនអំណោយ​ផល។

អ្នក​អាច​ផ្លាស់ប្តូរ​ការ​កំណត់មួយ​ចំនួ​ន​លើទូរសព្ទ បើអ្នកចាំបាច់ត្រូវការ​ប្រើប្រាស់ ទោះ​បី​វា​មិន​អាច​ប្រើ​បាន​យូរ យ៉ាង​ហោចណាស់ក៏​អាច​ដោះទាល់​មួយ​​រយៈ​ទម្រាំ​អាច​រកកន្លែង​សាកថ្ម​បាន។

១) បន្ថយ​ពន្លឺ​

អេក្រង់​ស្មាតហ្វូន​ជា​ចំណុច​ចំណាយ​ថាមពល​ថ្ម​ច្រើន​ជាង​គេ ដែល​គួរ​បន្ថយ​ពន្លឺ អាច​ជួយ​ពន្យារ​អាយុជីវិត​ថាមពល​ថ្ម​បាន​។ 

២) បិទ Bluetooth

គួរ​បិទ​ប្រព័ន្ធ Bluetooth កុំ​ឲ្យ​បន្ត​ដំណើរការ​ស្វែងរក​ឧបករណ៍​ក្បែរ​ៗ។ 

៣) បិទ 3G ឬ 4G

ទិន្នន័យ​អ៊ីនធឺណិត​ប្រើប្រាស់ កាន់​តែ​ច្រើន ថាមពល​ថ្ម​ក៏​ហូរ​លឿន​តាម​នោះ​ដែរ​។​ គួរ​បិទ​ប្រើប្រាស់ 3G ឬ 4G ដើម្បី​ទុក​ឱកាស​នៅ​សល់ រក្សា​ទំនាក់ទំនង ក្រែង​មាន​បញ្ហា​ចៃដន្យ​។ 

៤) បិទ Wi-Fi

បិទ​​ Wi-Fi អាច​ជួយ​សន្សំ​សំចៃ​ថាមពល​ថ្ម​បាន​ច្រើន ឬ​ប្រើ Airplane mode តែ​ម្តង​។​

៥) បិទ Location Services

ត្រឹម​ប៉ុន្មាន​នាទី​នៅ​សល់ មុខងារ​នេះ មិនមែន​ជា​ចំណុច​ចាំបាច់​ក្នុង​ការ​ចំណាយ​ថាមពល​ថ្ម​នោះ​ទេ​។ ពេល​ថ្ម​សាក​ពេញ អាច​បើក​ប្រើ​មុខងារ​នេះ​បាន ព្រោះ​កម្មវិធី​ជាច្រើន​ដូចជា Find My iPhone មាន​តម្រូវការ​។ 

៦) បិទ Air Drop

គួរ​បិទ​មុខងារ Air Drop ព្រោះ​មិន​មាន​តម្រូវការ​ចាំបាច់ ចំពោះ​អាយុ​ចុងក្រោយ​របស់​ថាមពល​ថ្ម​ឡើយ​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ http://www.dailycal.org/2013/10/28/tips-make-1-percent-battery-life-last-iphone/

ប្រភព៖ dailycal   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី