​ហេតុ​អ្វី Sneijder ដាក់​សាឡុង​អង្គុយ​មើល​ទូរទស្សន៍​លើ​ទីលាន?

  • 2018-09-07 04:22:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី​លា​ពី​​ក្រុម​ជម្រើស​ជាតិ Wesley Sneijder ត្រូវ​តម្រូវ​ឲ្យ​មើល​​ការ​លេង​នៃ​អាជីព​របស់​គេ​លើ​ទីលាន​ បន្ទាប់​ពី​ហូឡង់​យក​ឈ្នះ​ប៉េរូ ២-១ ក្នុង​ការ​ប្រកួត​មិត្តភាព។

ចូលរួម​ជាមួយ​ក្រុម​គ្រួសារ Sneijder បាន​អង្គុយ​លើ​សាឡុង​រៀបចំ​ស្អាត​បាត​ដូច​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​ មើល​ទូរទស្សន៍​នៅ​កណ្ដាល​កីឡដ្ឋាន Amsterdam Arena មុន​ពេល​មាន​ការ​លា​ពី​មិត្តរួម​ក្រុម។ ក្នុង​កញ្ចក់​ទូរទស្សន៍​អតីត​កីឡាករ​របស់ Real Madrid មើល​សារ​ជូនពរ​ពី​មិត្តរួម​ក្រុម​និង​អ្នក​ចាត់ការ និង​ការ​លេង​របស់​ពេល​ក្នុង​អាជីព​នា​ពេល​កន្លង​ទៅ។

ក្នុង​ការ​ប្រកួត​រវាង​ហូឡង់​និង​​ប៉េរូ កីឡាករ​វ័យ​៣៤​ឆ្នាំ​ក៏​បាន​ចូល​លេង ដែល​ជា​ប្រកួត​ចុងក្រោយ​របស់​ខ្លួន។ នេះ​ជា​ការ​ប្រកួត​ទី​១៣៤​​របស់​គេឲ្យ​ហូឡង់​ ដោយ​រក​បាន​២១​គ្រាប់។ Wesley Sneijder ​បាន​ប្រកាស​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​​តាំង​ពី​ដើម​ខែ មីនា ឆ្នាំ ២០១៨៕​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ