ពេល​ក្រសួង​ចេញ​ការព្យាករអាកាសធាតុ​ម្តងៗ បង្ហាញ​ពីតំបន់វាលទំនាប ខ្ពង់រាប និងមាត់សមុទ្រ! ដឹងអត់ តើរាជធានី​ខេត្តណាខ្លះ ដែលស្ថិតក្នុងតំបន់ទាំងនេះ?

  • 2024-05-06 02:07:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ​២០២៤នេះ ក្រសួង​ធនធាន​ទឹក និងឧតុនិយម បាន​ចេញ​សេចក្តីជូនដំណឹង​ស្តីពី ស្ថានភាព​អាកាសធាតុ​ ដែលបង្ហាញ​ថា សម្ពាធទាប​គ្រប​ដណ្តប់​មកលើ​ឈូងសមុទ្រថៃ កម្ពុជា ភាគកណ្តាល នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាព​នេះ នឹងជះឥទ្ធិពល​ដល់កម្ពុជា ដែលមាន​តំបន់​វាលទំនាប ខ្ពង់រាប និងមាត់សមុទ្រ​ ចាប់ពីថ្ងៃទី៦ ដល់ ៨ ខែឧសភា ឆ្នាំ​២០២៤ ដោយ​ក្រសួង​បានបញ្ជាក់​ច្បាស់ៗ​ពីរាជធានី-ខេត្ត​ដែល​ស្ថិតក្នុងតំបន់​ទាំងនេះ​ ដូចខាងក្រោម៖

១. តំបន់វាលទំនាប ៖

-សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម ស្វាយរៀង ព្រៃវែង កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២០%។

២.តំបន់ខ្ពង់រាប ៖

-សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពី ទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម៣,៥ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ ក្រចេះ និងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២៥%។

៣.តំបន់មាត់សមុទ្រ ៖

-សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៥°C។ ខ្យល់បក់មកពីទិសនិរតី មានល្បឿន មធ្យម២,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី២០%។

-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី