សាលាអន្តរជាតិ SCIA បានរៀបចំនូវព្រឹត្តិការណ៍ Cambridge Day 2024 - Ready for the World

  • 2024-05-06 02:09:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលាអន្តរជាតិ SCIA សហការជាមួយស្ថាប័ន Cambridge International Education មានមោទនភាពបានរៀបចំឡើងនូវកម្មវីធី Cambridge Day 2024 - Ready for the World។ កម្មវីធីនេះត្រូវបានធ្វើឡើងនៅថ្ងៃទី 29 ខែមេសា ឆ្នាំ 2024 និងបានប្រមូលផ្តុំអ្នកតំណាងរបស់ Cambridge និងដំណាងអ្នកដឹកនាំពីសាលាចំនួន 32 ទៀតទាំងក្នុងប្រទេសកម្ពុជា និងប្រទេសភូមា ។

ការប្រមូលផ្តុំព្រឹត្តិការណ៍នេះមានគោលបំណងស្វែងយល់ពីការអនុវត្តការបង្រៀន និងការរៀនប្រកបដោយភាពច្នៃប្រឌិត ផ្លាស់ប្តូរការយល់ដឹងដ៏មានតម្លៃ និងបង្ហាញពីថាមពលផ្លាស់ប្តូរនៃការអប់រំរបស់កម្មវិធីសិក្សា Cambridge។ លោក Melvyn Lim អ្នកគ្រប់គ្រងជាន់ខ្ពស់ CIE ប្រចាំប្រទេស បានបើកព្រឹត្តិការណ៍នេះជាមួយនឹងការផ្តល់ពត៌មានថ្មីចុង ក្រោយបង្អស់ពីស្ថាប័ន Cambridge លើប្រធានបទជាច្រើន។ ការបើកចាប់ផ្តើមនៃ ស្ថាប័ន Cambridge Early Years បានផ្តល់នូវជម្រើសជាច្រើនសម្រាប់មាតាបិតាដែលស្វែងរកកម្មវិធីសិក្សារបស់បុត្រធីតាតូចៗដែលមានមូលដ្ឋានលើការកំសាន្ត ប៉ុន្តែមានលក្ខណៈទូលំទូលាយនៅក្នុងវិធីសាស្រ្តសិក្សាររបស់ក្មេងផងដែរ។ Cambridge Early Years មានមុខវិជ្ជាសិក្សាចំនួន 6 ដែលមានដូចជា ទំនាក់ទំនង ភាសា និងអក្ខរកម្ម គណិតវិទ្យា ការអភិវឌ្ឍន៍រាងកាយ ការបញ្ចេញមតិប្រកបដោយភាពច្នៃប្រឌិត ការអភិវឌ្ឍន៍ផ្ទាល់ខ្លួន សង្គម និងអារម្មណ៍ និងការយល់ដឹងអំពីពិភពលោក។

លោកស្រី Lavaniya Goneson អ្នកតំណាងមកពីមជ្ឈមណ្ឌល Cambridge’s Centre for Evaluation and Monitoring បានចែករំលែកអំពីការវាយតម្លៃរបស់ CEM និងរបៀបនៃការវាយតម្លៃមូលដ្ឋានអាចផ្តល់នូវការយល់ដឹង និងទិន្នន័យដ៏មានតម្លៃពីនិន្នាការទូទាំងសាលាសំរាប់សិស្សម្នាក់ៗ។ ពួកគេអាចកែលម្អបទពិសោធន៍សិក្សារបស់សិស្ស ទស្សន៍ទាយការប្រឡងលំដាប់ខ្ពស់ កំណត់ចំណុចខ្សោយ និងជួយជម្រុញពួកគេទៅដល់ចំណុចខ្លាំង។

លោក Charles Lim នាយកសាលារបស់សាលាអន្តរជាតិ SCIA បានសម្តែងការសាទរចំពោះការធ្វើជាម្ចាស់ផ្ទះក្នុងឱកាសដ៏វិសេសវិសាលនេះ។ លោកបានមានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយដែលបានរៀបចំកម្មវិធី Cambridge Day នៅរាជធានីភ្នំពេញ ដោយសហការជាមួយ Cambridge International Education នេះ។ ព្រឹត្តិការណ៍នេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវការអប់រំលំដាប់ពិភពលោក និងការលើកកម្ពស់ឧត្តមភាពក្នុងការបង្រៀន និងការរៀន។ ពួកយើងទន្ទឹងរង់ចាំស្វាគមន៍ គ្រប់គ្រូបង្រៀន អ្នកអប់រំ និងអ្នកកាន់ភាគហ៊ុនទាំងអស់ ពីទូទាំងតំបន់ដើម្បីចូលរួមជាមួយយើង ក្នុងការអបអរសាទរការផ្លាស់ប្តូរការអប់រំ Cambridge"។

ក្រោមប្រធានបទនៃឧត្តមភាពនៃការអប់រំ និងការច្នៃប្រឌិត ព្រឹត្តិការណ៍ Cambridge Day ឆ្នាំនេះបានបង្ហាញនូវប្រធានបទដែលពាក់ព័ន្ធជាច្រើនក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពី កម្មវិធីសិក្សា Cambridge និងកត្តាជះឥទ្ធិពលចំពោះដំណើរការសិក្សារបស់សិស្ស។ អ្នកចូលរួមបានចូលរួមក្នុងការពិភាក្សាជាក្រុម ផ្លាស់ប្តូរចំណេះដឹងដែលជំរុញអោយការសន្ទនាប្រកបដោយអត្ថន័យ និងការចែករំលែកចំណេះដឹងក្នុងចំណោមអ្នកជំនាញផ្នែកអប់រំ។

ព្រឹត្តិការណ៍ Cambridge Day បានបម្រើការជាវេទិកាមួយសម្រាប់អ្នកអប់រំដើម្បីស្វែងយល់ពី ការអនុវត្តផ្នែកអប់រំដំបូងបង្អស់ និងទទួលបានការយល់ដឹងដ៏មានតម្លៃពីអ្នកតំណាងរបស់ Cambridge។ វាបានបង្ហាញពីសមិទ្ធិផលដ៏អស្ចារ្យនៃកម្មវិធីសិក្សាអប់រំរបស់ Cambridge ក្នុងការគិតពិចារណា ជំរុញភាពច្នៃប្រឌិត និងរៀបចំសិស្សឱ្យទទួលបានភាពជោគជ័យនាពេលអនាគត។ សាលាអន្តរជាតិ SCIA ប្តេជ្ញាផ្តល់នូវបទពិសោធន៍សិក្សាដ៏ទូលំទូលាយ ហើយកិច្ចសហការនេះជាមួយ Cambridge International Education បានជួយពង្រឹងបន្ថែមលើការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះឧត្តមភាពផ្នែកអប់រំ។ សាលាអន្តរជាតិ SCIA មានគោលបំណងរួមចំណែកដល់ការលើកកម្ពស់ការអប់រំនៅក្នុងតំបន់ និងបំផុសគំនិតអ្នកអប់រំឱ្យ ទទួលយកវិធីសាស្រ្តបង្រៀនប្រកបដោយភាពច្នៃប្រឌិតនៅក្នុងថ្នាក់រៀនរបស់ពួកគេ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ 061 888 818 ឬ enquiry@scia.edu.kh

អត្ថបទថ្មី