កូន​ប្រុស​ អេ​ ភូថង​ ខំប្រឹង​ងើប​ឡើង​វិញ​ទាំង​សឺ​ ព្រោះ​មិន​ចង់​ឲ្យ​គេ​មើល​ងាយ

  • 2018-09-20 01:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​ក្មេង​ ម៉ឺន​ មេឃា​ ប្រាប់​មូលហេតុ​ដែល​មិន​ខ្ចី​បោះបង់​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ ទោះ​ត្រូវ​អាជ្ញាកណ្ដាល​រាប់​ផង​ និង​វ៉ៃ​យ៉ាង​ណា​ក៏​ដោយ​ ព្រោះ​មិន​ចង់​ឲ្យ​គេ​មើល​ងាយ​ដល់​ក្រុម​គ្រួសារ​ និង​កេរ្តិ៍ឈ្មោះ​ឪពុក។​

ម៉ឺន មេឃា(ស្ដាំ)

ម៉ឺន​ មេឃា​ បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ ពិត​ជា​ចុក​ខ្លាំង​ និង​អស់​កម្លាំង​ក្នុង​ការ​បន្ត​ការ​ប្រកួត​នៅ​ឲ្យ​ចប់​ទឹក​ទី២​ ឬ​ឈាន​ដល់​ទឹក​ទី៣​មែន​ ប៉ុន្តែ​ដោយ​សារ​តែ​គិត​ពី​រឿង​កេរ្តិ៍ឈ្មោះ​កូន​ស្ដេច​ប្រដាល់​ម្នាក់​ដែរ​ តែ​បែរ​ជា​ចាញ់​គេ​សន្លប់​បែប​នេះ។​ ចំណុច​នេះ​ហើយ​ ទើប​ជំរុញ​ឲ្យ​ខ្លួន​ខំប្រឹង​ងើប​ឡើង​វិញ​ និង​បន្ត​ការ​ប្រកួត​តទៅ​មុខ​ទៀត​រហូត​ចប់​ការ​ប្រកួត​៣ទឹក​នោះ​តែ​ម្ដង។​

ម៉ឺន​ មេឃា(ក្រហម)

កូន​ប្រុស​លោក​ អេ​ ភូថង​ ខាង​លើ​នេះ​បន្ថែម​ថា​ កាល​ដែល​ចាញ់​ លន​ បញ្ញា​ ពេល​នោះ​គឺ​ទី១​ ចាញ់​កម្លាំង​ ចាញ់​ចាប់​តែ​ម្ដង​ ដូច្នេះ​ពេល​ដែល​ចូល​ចាប់​ម្ដងៗ​មិន​អាច​បិទ​ដៃគូ​បាន​ ខណៈ​អស់​ដៃ​ថែម​ទៀត​ រឹតតែ​តោង​គេ​លែង​បាន។​ តាម​រយៈ​ការ​ប្រកួត​មួយ​នេះ​ ខ្លួន​ទទួល​បាន​បទ​ពិសោធ​មួយ​ចំនួន​ដែរ​ ពោល​ត្រូវ​ប្ដូរ​ក្បាច់​វ៉ៃ​វិញ។​

ម៉ឺន​ មេឃា(ក្រហម)

រំលឹក​ដែរ​ថា​ ម៉ឺន​ មេឃា​ ចាញ់​កីឡាករ​ លន​ បញ្ញា​ ដោយ​ពិន្ទុ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៥​ ខែ​កញ្ញា​ ២០១៨។​ កូន​ប្រុស​លោក​ អេ​ ភូថង​ រូប​នេះ​ត្រូវ​អាជ្ញាកណ្ដាល​រាប់​ដល់​ទៅ​ពីរ​ដង​ក្នុង​ទឹក​ទី២​ ប៉ុន្តែ​អាច​ងើប​ឡើង​វិញ​ និង​បន្ត​ការ​ប្រកួត​រហូត​ចប់​៣​ទឹក​ពេញ។​ មេឃា​ ត្រូវ​ធ្លាក់​ត្រឹម​ជុំ​ទី៣​(៨នាក់​)នៃ​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៦០​គីឡូក្រាម៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី