គម្រោង​​ទីលាន​ដ៏​ប្រណិត​របស់​គីរីដងរែក​​ចំណាយ​ខ្ទង់​កន្លះ​លាន​ដុល្លារ​

  • 2018-09-26 02:58:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីលាន​ដែល​​កំពុង​សាងសង់​របស់​ក្រុម​បាល់ទាត់​ពាក់​កណ្ដាល​អាជីព​គីរីដងរែក​ គឺ​គ្រោង​ចំណាយ​​ខ្ទង់​៥០​ម៉ឺន​ដុល្លារ​អាមេរិក​ ដែល​អាច​នឹង​លេច​រូបរាង​​ក្នុង​រយៈ​ពេល ៤ ខែ​ទៀត​​នៅ​​ទឹក​ដី​ខេត្ត​សៀមរាប​នៅ​ផ្លូវ​បំបែក​ក្រោល​សេះ ភូមិ​ស្វាយដង្គំ។

គម្រោង​សាងសង់​ទីលាន​របស់​គីរីដងរែក (រូបថត៖ផ្ដល់ឲ្យ)

​លោក អេង ស៊ីនដារ៉ា អ្នក​គ្រប់​គ្រង​ក្រុម​​គីរីដងរែក​បាន​ឲ្យ​ដឹង​ថា ចំនួន​ទឹក​ប្រាក់​នេះ​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​​មនុស្ស​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ហើយ​​ក៏​ជា​អ្នក​រក​ស៊ី​​មុន​ជំនួយ​ម្នាក់​ដែល​ស្រលាញ់​វិស័យ​បាល់ទាត់។ ការ​បង្កើត​ទីលាន​កម្រិត​ស្មៅ​​ធម្មជាតិ ជា​មួយ​បច្ចេកទេស​បាញ់​ទឹក​ពី​ក្រោម​ដី ​ដែល​​ដូច​ទាំង​ស្រុង​ទៅ​នឹង​ក្លឹប​ភ្នំពេញ​ក្រោន​មួយ​នេះ ក្នុង​គោល​បំណង​ធំ​​ចង់​ចូល​​លេង​លីគ​ទី​២​កម្ពុជា​។

​អ្នក​គ្រប់​គ្រង​រូប​នេះ​បន្ថែម​ថា រយៈពេល​នៃ​ការ​ចូល​លេង​លីគ​ទី​២ លោក​មិន​ទាន់​កំណត់​បាន​​ ពី​ព្រោះ​រង់ចាំ​មើល​​លទ្ធភាព​របស់​ក្រុម​ជា​មុន​សិន។ បើ​គិត​មក​ដល់​ពេល​នេះ​ទីលាន​ខាង​លើ​បាន​​សាង​សង់​មួយ​ចំនួន​ហើយ ដូច​ជា​ការ​បង្កប់​ទុយយោ​បាញ់​ទឹក និង​ចាក់​ដី​​ជា​ដើម៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម