ក្រុម​ជម្រើស​ជាតិ​ប្រមូល​ផ្ដុំ​ ថ្ងៃ​នេះ​ត្រៀម​ជួប​ទីម័រខាងកើត

  • 2018-10-04 04:41:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​​បាន​ធ្វើ​ការ​ប្រមូល​ផ្ដុំ​​ម៉ោង ១១ ព្រឹក​​​នេះ​នៅ​សណ្ឋាគារ​ភ្នំពេញ ដើម្បី​ត្រៀម​ការ​ប្រកួត​តទល់​ជា​មួយ​ទីម័រខាងកើត​វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច​​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ដែល​ជា​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ។

ក្រុម​ជម្រើសជាតិ​កម្ពុជា​កាល​ប្រកួត​ទល់​ម៉ាឡេស៊ី

​ជំនួប​មិត្ត​ភាព​នេះ​ជា​ការ​ប្រកួត​ទី​២​​​ ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់​ការ​​ថ្មី Honda ។ ទាក់​ទង​ការ​ហ្វឹកហាត់​វិញ​ប្រភព​​ច្បាស់​ការ​​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​គឺ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ។ ស្រប​ពេល​ចំពោះ​សំបុត្រ​ចូល​ទស្សនា​អាច​រក​ទិញ​បាន​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដោយ​មាន​ពីរ​តម្លៃ​គឺ​កន្លែង​មាន​ដំបូល ១ ម៉ឺន​រៀល ​និង​កន្លែង​គ្មាន​ដំបូល ៥ ពាន់​រៀល៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​