អាថ៌កំបាំង ឈិន ឈឿន ដែលធ្វើឲ្យកាយសម្បទារឹងមាំដូចកាលនៅកំលោះ
- 2018-10-04 06:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាថ៌កំបាំង ឈិន ឈឿន ដែលធ្វើឲ្យកាយសម្បទារឹងមាំដូចកាលនៅកំលោះ
ចន្លោះមិនឃើញ
«កម្លាំងកាលពីនៅកំលោះ និងក្រោយមានគ្រួសារគឺនៅថេរដដែល»។ នេះជាសំដីរបស់កីឡាករឈិន ឈឿន ខ្សែបម្រើការពារស្លាបរបស់ក្លឹបក្រសួងការពារជាតិ។ តើមានអាថ៌កំបាំងអ្វីដែលធ្វើឲ្យកីឡាកររូបនេះមានកម្លាំងកាយខ្លាំងដូចនៅមិនទាន់មានគ្រួសារ?
ក្រៅពីការហ្វឹកហាត់សមជាមួយសមាជិកក្រុមរៀងរាល់ពេលរសៀលជាប្រចាំ សមាជិកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្រសួងការពារជាតិ ឈិន ឈឿន តែងតែហាត់ប្រាណជាប្រចាំពីថ្ងៃចន្ទ ដល់សុក្ររាល់សប្ដាហ៍។
លំហាត់ប្រាណរាល់ព្រឹកជាប្រចាំរបស់ ឈិន ឈឿន គឺទាញខ្សែពួរ វាយកង់ឡាន លើកដុំដែក និងលំហាត់ប្រាណជាច្រើនប្រភេទទៀត។ រូបគេបានប្រាប់មូលហេតុមកធ្វើលំហាត់ប្រាណប្រចាំថ្ងៃថា ការធ្វើលំហាត់ប្រាណបែបនេះរាល់ថ្ងៃគឺមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព ធ្វើឲ្យកាយសម្បទារឹងមាំ កម្លាំងខ្លាំង និងមិនសូវមានជំងឺឈឺថ្កាត់។
«កីឡាករបាល់ទាត់អាជីពដូចខ្ញុំសំខាន់ណាស់កម្លាំង បើគ្មានកម្លាំងទេ យើងមិនអាចលេងបាល់ទាត់បានទេ»។
សមាជិករបស់ក្លឹបទ័ពត្រៀមប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បន្ថែមថា ចាប់ពីធ្វើលំហាត់ប្រាណជាប្រចាំមក នៅពេលមានការប៉ះទង្គិចនៅលើទីលាន របួសតិចល្មមៗក៏ឆាប់ជាសះស្បើយដូចធម្មតាវិញដែរពោលគឺយ៉ាងយូរ២ ទៅ ៣ថ្ងៃប៉ុណ្ណោះ។
ខាងក្រោមនេះជាបណ្តុំរូបភាលំហាត់ប្រាណជាប្រចាំរបស់ ឈិន ឈឿន ៖
សារផ្កាំផ្ញើររបស់កីឡាករ ឈិន ឈឿន ទៅកាន់យុវជន និងកីឡាករក្នុងវិស័យបាល់ទាត់ "ចង់បង្កើន សមត្ថភាព កម្លាំង កាយសម្បទារឹងមាំ និងឆាប់ជាពីរបួស សូមធ្វើលំហាត់ប្រាណបែបនេះជាប្រចាំ"៕
ចុចមើល សកម្មភាពគ្រូ មាស ចាន់ណា ក្រោមដំណក់ទឹកភ្លៀងក្នុងថ្ងៃទម្លាក់បឹងកេតពីពាន Hun Sen Cup
ទស្សនា បណ្តុំព័ត៌មានរូបថត