ដឹង​ទេ Beckham​ ស៊ី​ថ្លៃ​ប៉ុន្មាន​ សម្រាប់​មក​​ផ្សព្វផ្សាយ​ឡាន​វៀតណាម​ទើប​ចេញ?

  • 2018-10-04 07:23:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តមាន​អតីត​ជម្រើស​ជាតិ​បាល់ទាត់​អង់គ្លេស David Bechkam ​ក្នុង​ថ្ងៃ​ក្រុមហ៊ុន​វៀតណាម​ Vinfast បង្ហាញ​រថយន្ត​របស់​ខ្លួន​ដំបូង​លើ​ឆាក​អន្តរជាតិ​​កាល​ពី​ថ្ងៃ​អង្គារ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង។

ក្នុង​កម្មវិធី Paris Motor Show 2018 ក្រុមហ៊ុន Vinfast បាន​បញ្ចេញ​រថយន្ត​២​ម៉ូដែល​គឺ ​ LUX A2.0 ជា​ប្រភេទ​រថយន្ត​ Sedan និង LUX SA2.0 ជា​ប្រភេទ​ SUV។  ជាមួយ​ពេលវេលា​ដ៏​មាន​តម្លៃ​បែប​នេះ ក្រុមហ៊ុន​បាន​ចំណាយ​ប្រាក់​ជា​ច្រើន​ទៅ​លើ​សារព័ត៌មាន​ផ្សេង​ ដើម្បី​ផ្សព្វផ្សាយ​រថយន្ត​ដំបូង​របស់​ខ្លួន​ទៅ​កាន់​ពិភពលោក។

ក្រៅ​ពី​សារព័ត៌មាន ពួក​គេ​ក៏​បាន​អញ្ជើញ​បវរកញ្ញា​​វៀតណាម​ប្រចាំ​ឆ្នាំ​២០១៨ ជា​ពិសេស​អតីត​កីឡាករ​ Manchester United លោក David Bechkam មក​ចូលរួម​ក្នុង​កម្មវិធី​។ យោង​តាម​ប្រភព​ពី​ប្រទេស​វៀតណាម​​វត្តមាន​របស់ Bechkam មក​កម្មវិធី​មួយ​នេះ​ស៊ី​ថ្លៃ​ចន្លោះ​ពី​៥០​ម៉ឺន​ដុល្លា​ដល់​១​លាន​ដុល្លារ​ឯណោះ៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី