ធ្លាក់​ទម្រង់​ខ្លាំង! អាល្លឺម៉ង់​ចាញ់​ច្រើន​រហូត​ជាប់​កំណត់ត្រា​អាក្រក់​មួយ

  • 2018-10-17 03:06:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាល្លឺម៉ង់​​បាន​បន្ត​ចាញ់​បារាំង ២-១ ក្នុង​ពាន Nations League ដែល​ជា​ការ​ចាញ់​៦​ប្រកួត​​ក្នុង​រយៈពេល​មួយ​ឆ្នាំ​​ជា​លើក​ដំបូង​មិន​ធ្លាប់​មាន​ពី​មុន។

២​គ្រាប់​របស់​បារាំង​​ធ្វើ​បាន​ដោយ Antoine Griezmann និង Toni Kroos ជា​អ្នក​ទម្លុះ​សំណាញ់​ឲ្យ​អាល្លឺម៉ង់។ បរាជ័យ​នេះ​ធ្វើ​ឲ្យ​ក្រុម​រហស្សនាម​ឥន្ទ្រី​ដែក​អស់​ឱកាស​​ទៅ​វគ្គ​បន្ត​ហើយ​ក្នុង League A។ អាល្លឺម៉ង់​ពិត​ជា​ធ្លាក់​ទម្រង់​លេង​មែនទែន​ក្នុង​ឆ្នាំ​នេះ ក្នុង​នោះ​​ការ​ប្រកួត​ទី​ពីរ​របស់​ពួក​គេ​នៅ Nations League បាន​ចាញ់​ហូឡង់​ដល់​ទៅ ៣-០។

ងាក​ទៅ​មើល​ការ​​លេង​​ក្នុង​ព្រឹត្តិការណ៍ World Cup 2018 នៅ​ប្រទេស​រុស្សី ក្នុង​នាម​ជា​ក្រុម​ការពារ​ជើង​ឯក​ពួក​គេ​លេង​មិន​បាន​ឆ្លង​ពូល​ផង ដោយ​ស្ថិត​នៅ​បាត​តារាង​៣​ប្រកួត​មាន​តែ​៣​ពិន្ទុ។ អ្វី​​ជា​រឿង​ភ្ញាក់ផ្អើល​​ប្រកួត​ទី​៣ អាល្លឺម៉ង់​បាន​ចាញ់​កូរ៉េខាងត្បូង ២-០។ ​

មើល​ទាំង​អស់​គ្នា​ឆ្នាំ​នេះ​អាល្លឺម៉ង់​ចាញ់​ក្រុម​ណាខ្លះ៖

  • ចាញ់​បារាំង​ ២-១
  • ចាញ់​ហូឡង់ ៣-០
  • ចាញ់​កូរ៉េខាងត្បូង ២-០
  • ចាញ់​ម៉ិចស៊ិក ១-០
  • ចាញ់​អូទ្រីស ២-១
  • ចាញ់​ប្រេស៊ីល ១-០៕ ​

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ