ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» បានធ្វើឲ្យប្រជាជនខ្មែរដឹងកាន់តែច្បាស់ពីប្រវត្តិនៃរតនសម្បត្តិវត្ថុបុរាណខ្មែរ
- 2026-10-29 02:19:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» បានធ្វើឲ្យប្រជាជនខ្មែរដឹងកាន់តែច្បាស់ពីប្រវត្តិនៃរតនសម្បត្តិវត្ថុបុរាណខ្មែរ
ចន្លោះមិនឃើញ
តាមរយៈការរៀបរាប់ពីព្រឹត្តិការណ៍ពិត និងការបង្ហាញពីភស្តុតាងប្រវត្តិសាស្ត្រសំខាន់ៗ ក្នុងខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» បានបើកឱកាសឱ្យទស្សនិកជនស្វែងយល់កាន់តែស៊ីជម្រៅអំពីមូលហេតុដែលរូបចម្លាក់បុរាណខ្មែរមួយចំនួនមានការបាក់បែក បាត់បង់ផ្នែកខ្លះនៃរូបរាង និងរបៀបដែលរតនសម្បត្តិទាំងនេះត្រូវបាននាំចេញពីប្រទេសកម្ពុជា រហូតធ្លាក់ទៅក្នុងដៃអ្នកប្រមូលវត្ថុបុរាណនៅបរទេស។ 
ជាមួយគ្នានេះ ខ្សែភាពយន្តឯកសារក៏បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធជាច្រើន ក្នុងការស្រាវជ្រាវ ស្វែងរកភស្តុតាង និងទាមទារយករតនសម្បត្តិទាំងនោះត្រឡប់មកវិញ។ 
អ្វីដែលធ្វើឱ្យខ្សែភាពយន្តឯកសារនេះកាន់តែមានអត្ថន័យ គឺការបង្ហាញឱ្យទស្សនិកជនបានយល់ថា វត្ថុបុរាណខ្មែរនីមួយៗមិនមែនគ្រាន់តែជាស្នាដៃសិល្បៈដ៏មានតម្លៃនោះទេ ប៉ុន្តែជាសក្ខីភាពនៃអរិយធម៌ ប្រវត្តិសាស្ត្រ ជំនឿ និងអត្តសញ្ញាណរបស់ប្រជាជាតិខ្មែរ ដែលបានបន្សល់ទុកពីបុព្វបុរសជាច្រើនជំនាន់។
ខ្សែភាពយន្តឯកសារនេះកំពុងចាក់បញ្ចាំងនៅរោងភាពយន្ត Sabay Cinema ហើយលោកអ្នកអាចចូលរួមទស្សនាក្នុងតម្លៃសំបុត្រត្រឹមតែ 2.5$ តាមរយៈប្រូម៉ូសិន Sabay Days សម្រាប់ភាពយន្តប្រភេទ 2D ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ (លើកលែងថ្ងៃបុណ្យ និងថ្ងៃឈប់សម្រាក)។ កុំភ្លេចចូលរួមទស្សនា ដើម្បីស្វែងយល់កាន់តែច្បាស់ពីប្រវត្តិ និងតម្លៃនៃមរតកជាតិខ្មែរ៕ 