គ្រូហូឡង់សរសើរមិនដាច់ពីមាត់ពេលឃើញ Depay ឡើងជើងស្រឺតៗ
- 2018-10-17 03:40:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូហូឡង់សរសើរមិនដាច់ពីមាត់ពេលឃើញ Depay ឡើងជើងស្រឺតៗ
ចន្លោះមិនឃើញ
Ronald Koeman គ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់បានលើកសរសើរ Memphis Depay គ្មានឈប់ក្រោយខ្សែប្រយុទ្ធរូបនេះបន្តទម្រង់លេងល្អពេលប៉ះនឹងបែលហ្សិក។
Depay បង្កើតឱកាសឲ្យមិត្តរួមក្រុម Arnaut Groeneveld ស៊ុតបញ្ចូលទីស្មើ ១-១ទល់នឹងបែលហ្សិកក្នុងប្រកួតមិត្តភាពកាលពីថ្ងៃម្សិលមិញ។ ការបញ្ជូនបាល់របស់កីឡាករវ័យ២៤ឆ្នាំកើតឡើង៣ថ្ងៃក្រោយរូបគេស៊ុតឲ្យហូឡង់ឈ្នះអាល្លឺម៉ង់រហូត ៣-០ នៅពាន Nations League។
Koeman បានដាក់ Depay ឲ្យលេងពេញ៩០នាទីនៅ២ប្រកួតមកនេះ ដោយរូបលោកផ្ដល់ទំនុកចិត្ត១០០%ដល់រូបគេ។ អាជីពបាល់ទាត់របស់ Depay បានដាំក្បាលចុះកាលនៅ Manchester United ប៉ុន្តែហាក់ឡើងស្រឺតៗវិញពេលផ្ទេរទៅទឹកដីបារាំងរួមរស់ជាមួយ Lyon។
ដោយហាមចិត្តមិនសរសើរមិនបាន Koeman និយាយថា៖ “Depay គឺជាកីឡាករឆ្នើម និងកំពុងវិវត្តន៍ទៅរកចំណុចកំពូល។ នេះគឺជាអ្វីដែលពួកយើងត្រូវការពិសេសគឺនៅតំបន់ប្រយុទ្ធ។ Depay ធ្វើបានល្អទាំងនៅក្លឹបរបស់គេ និងនៅជម្រើសជាតិ"៕