Wilson ចង់ជំនួស Bale ជាអ្នកទាត់ Free Kick ឲ្យជម្រើសជាតិវែល
- 2018-10-18 01:22:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Wilson ចង់ជំនួស Bale ជាអ្នកទាត់ Free Kick ឲ្យជម្រើសជាតិវែល
ចន្លោះមិនឃើញ
Harry Wilson កំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីបច្ចេកទេសទាត់បាល់ Free Kick របស់គេ ក្រោយស៊ុតចូលនៅ Old Trafford ជួយ Derby ទម្លាក់ Manchester United និងស៊ុត១គ្រាប់ទៀតឲ្យវែលយកឈ្នះអៀរឡង់ក្រៅដី ១-០ នៅពាន UEFA Nations League។
តារាឆ្នើមវ័យក្មេងសញ្ជាតិវែលបានហ្វឹកហាត់ជាមួយគ្រូខ្លាំងៗ៣រូបផ្សេងគ្នាគឺ Jurgen Klopp របស់ Liverpool, Frank Lampard របស់ Derby និង Ryan Giggs ដែលជាគ្រូបង្វឹករបស់ជម្រើសជាតិវែល។
Wilson គឺជាខ្សែបម្រើមានភាពប៉ិនប្រសប់ក្នុងការទាត់ Free Kick ហើយរូបគេមានឱកាសទាត់បាល់ពិន័យនេះនៅជម្រើសជាតិដោយសារតែ Gareth Bale មានបញ្ហារបួសមិនអាចលេងបាន។ យ៉ាងណាកីឡាករវ័យ២១ឆ្នាំនឹងប្រជែងជាអ្នកទាត់ Free Kick ទោះពេល រៀមច្បងត្រឡប់មកវិញក៏ដោយ។
“ខ្ញុំតែងហ្វឹកហាត់ទាត់ Free Kick តាមជ្រុងផ្សេងៗគ្នា។ វាពិតជាល្អដែលជម្រើសជាតិមានអ្នកពូកែទាត់បាល់ពិន័យនេះច្រើនគ្នា។ Bale គឺមានជំនាញខ្ពស់ក្នុងការទាត់ ហើយបើសិនគ្មានរបួសគឺគេជាអ្នកទាត់។ ខ្ញុំគិតថា Bale សក្ដិសមជាអ្នកទាត់ទីមួយប៉ុន្តែខ្ញុំក៏ត្រូវតែព្យាយាមប្រជែងតំណែងនេះដែរ។ Wilson និយាយដូច្នេះ៕