ខ្លាំង​មែន​! Avatar បន្ត​​ឈ្នះ​​មិន​របូត​គ្រាប់​បាល់​៣​សប្ដាហ៏​ជាប់​គ្នា​​ ស្រប​ពេល Khmer United បាន ៣ ពិន្ទុ​បន្ថែម​

  • 2019-03-18 04:12:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​ខ្លាំង​ Khmer United បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម​គ្រួសារ​កីឡាករ​ តាំង​គោក ៩-២ ស្រប​ពេល​ដែល​ក្រុម​បាល់ទាត់​​ខ្លាំង Avatar យក​ឈ្នះ​​ក្រុម​បាសាក់ ២-០ ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍​ ៣ នៃ​ព្រឹត្តិការណ៍ Keller Williams Cambodia League 2019 ​នៅ​ទីលាន​វេស្ទើន​ភ្នំពេញ​កាល​ពី​ម្សិល​មិញ​នេះ។

ក្រុម Khmer United

សរុប​ទាំង​ការ​ប្រកួត​សប្ដាហ៍​ទី​៣​ Khmer United ទទួល​បាន​ជ័យជម្នះ​​៣​ប្រកួត​​ដូច​គ្នា ​នឹង​ក្រុម​ជើង​ឯក​ឆ្នាំ​ចាស់ Avatar ដែល​មិន​ទាន់​ស្គាល់​ចាញ់ឬ​ស្មើ​ ពោល​គឺ​ឈ្នះ​ទាំង​អស់​។​ គិត​ត្រឹម​សប្ដាហ៍​ទី​៣​នេះ Avatar ជា​ក្រុម​ស្ថិត​នៅ​កំពូល​តារាង​នៃ​ការ​ប្រកួត​ពាន​រង្វាន់​ខាង​លើ​ ដោយ​មាន ៩ ពិន្ទុ​ពេញ និង​មាន​គ្រាប់​ស៊ុត​រហូត​ ២៥ គ្រាប់ ជា​មួយ​ការ​មិន​របូត​គ្រាប់​បាល់​សូម្បី​មួយ​គ្រាប់។

​លទ្ធផល​សប្ដាហ៍​ទី​៣៖​

  • Bassac ០-២Avatar

  • Mambo PP ០-៤ Bayon

  • ATK ៣-០ Home Sport

  • Sniper ១-៣ ISI Group

  • Khmer United U22 ៥-១ Avaya

  • Sen SoK Empire ៣-១ Tun Sorng

  • Khmer United B ០-៥ Riel PP

  • Khmer United A ៩-២ គ្រួសារកីឡាករ តាំងគោក

រូបមន្ត​នៃ​ការ​ប្រកួត​ក្រុម​ឈ្នះ​ទទួល​​បាន ៣ ពិន្ទុ​​ស្មើ ១ ពិន្ទុ​ចាញ់ ០ ពិន្ទុ​។ ​​ក្រុម​ចូល​រួម​ឆ្នាំ​នេះ​មាន ១៦ សម្រាប់​ក្រុម​ដែល​មាន​ពិន្ទុ​លើស​គេ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​១​ជើង នឹង​ក្លាយ​ជា​ជើង​ឯក Keller Williams Cambodia League 2019 ស្រប​ពេល​ក្រុម​​ចន្លោះ​​ពី​លេខ ២ ដល់​លេខ ៥ នឹង​ធ្វើ​ការ​ប្រកួត​​ដណ្ដើម​ជើង​ឯក KW Cambodia Cup 2019។

ប្រាក់​រង្វាន់ ៖

  • ជើង​ឯក​ KW Cambodia League 2019 ទទួល​បាន ២៤ លាន​រៀល​

  • ជើង​​ឯក​ KW Cambodia Cup 2019 ទទួល​បាន ១២ លាន​រៀល​

  • ​ជើង​ឯក​រង​ទទួល​បាន​ ៨​លាន​រៀល​

  • ​ចំណាត់​ថ្នាក់​លេខ៣​ទទួល​បាន​ ​៦​លានរៀល​

  • ក្រុម Fair Play ទទួល​បាន ២ លាន​រៀល

  • អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​១​លាន​រៀល​

  • អ្នក​ចាំ​ទី​ល្អ​ជាង​គេ ១​​លាន​រៀល

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​