រកឃើញក្រុមខ្លាំង ឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី​ Battle of the Bands Cambodia 2019

  • 2019-04-29 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ឆ្លង​កាត់​ការ​ប្រកួត​ប្រជែង​​យ៉ាង​ស្វិត​ស្វាញ​បំ​ផុត ​កម្មវិធី​ Battle of the Bands Cambodia 2019 ​បាន​ចម្រាញ់​យក​ត្រឹម​៤​ក្រុម​ខ្លាំង​ៗ ពេញ​ដោយ​សមត្ថភាព​ក្នុង​ចំណោម​៨​ក្រុម សម្រាប់​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​។ ​ចំពោះ​ការ​ប្រលង​ផ្ដាច់​ព្រ័ត្រ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៥ ខែ​ឧសភា ឆ្នាំ ​២០១៩ ចាប់ពីម៉ោង ៦ : ០០ pm ដល់ ៩:០០ pm ​នៅផ្សារ​ទំនើប ​Exchange Square Park​។

ទាំង​៤​ក្រុម​នោះ​រួម​មាន ​ក្រុម Hashtag ក្រុម Sweet Band ​ក្រុម Batbangers និង​ក្រុម De' first ​។ សម្រាប់​​ជយ​លាភី​នៃ​កម្មវិធី​នេះ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ដល់ ២៥០០ដុល្លារ ព្រម​ទាំង​កុង​ត្រា​ផលិត​ចម្រៀង​ជាមួយ​ Seila Records ទៀត​ផង ខណៈ​រង្វាន់​លេខ​២​ ទទួល​បាន​ទឹក​ប្រាក់ ១៥០០ដុល្លារ និង​លេខ​៣ ទទួល​បាន ៧៥០​ដុល្លារ ។

ក្រុម Hashtag

ក្រុម Sweet Band

​ក្រុម Batbangers

ក្រុម De' first

កម្មវិធី ប្រលង​ចម្រៀង​បែប​ក្រុម​តន្ត្រី ឬ​ហៅ​ថា The Battle of the Bands Cambodia 2019 នេះ​ធ្វើ​ឡើង​ដើម្បី​ជំរុញ​វិស័យ​តន្ត្រី ចម្រៀង​ថ្មី ជា​លក្ខណៈ​ក្រុម​ឱ្យ​កាន់​តែ​មាន​ភាព​ខ្លាំង​ក្លា ល្បី​ល្បាញ​ដូច​ក្តី​ស្រមៃ​របស់​ក្រុម​យុវវ័យ​ដែល​មាន​ចិត្ត​ស្រលាញ់​តន្ត្រី និង​ឆន្ទៈ​ឆ្ពោះ​ទៅ​មុខ​ក្នុង​វិស័យ​សិល្បៈ​ដ៏​ធំ​ទូលាយ​មួយ​នេះ៕

អត្ថបទ៖ លឹម សុនា