បាន​ជាប់​ជម្រើស​ដំបូង Zidane ​ប្រាប់​អ្នក​គាំទ្រ​ពី​អនាគត Bale ​លើក​ចុង​ក្រោយ​

  • 2019-08-18 01:32:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Gareth Bale ​បាន​ជាប់​ជម្រើស​១១​នាក់​ដំបូង​ក្នុង​ការ​ប្រកួត​បើក​ឆាក La Liga ​របស់​ក្រុម Real Madrid ​ដោយ​យក​ឈ្នះ​លើ​ក្រុម Celta Vigo ​៣-១។

ក្រោយ​ពី​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​សម្រាប់​ការ​បើក​ឆាក​នេះ លោក Zidane ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម Real Madrid ​បញ្ជាក់​ប្រាប់​ទៅ​អ្នក​គាំទ្រ​ជា​ថ្មី​ពី​អនាគត​របស់ Bale ។ ​អ្នក​ចាត់ការ​បារាំង​រូប​នេះ ​ថា Bale ​នឹង​បន្ដ​លេង​ឱ្យ​ក្រុម Real ​នា​រដូវ​កាល​នេះ។ ​គ្រប់​គ្នា​កំពុង​ធ្វើ​បាន​ល្អ ​ហើយ​បង្ហាញ​ពី​ការ​ចង់​នៅ​បន្ដ។ ​សម្រាប់​ប្រកួត​យប់មិញ​នេះ ​បើ​ទោះ​ជា​មាន Hazard ​មិន​របួស ​ក៏​លោក​នៅ​តែ​ដាក់ Bale ​ជម្រើស​១១​នាក់​ដំបូង​ដែរ។

កីឡាករ​វែល​ខាង​លើ​ត្រូវ​បាន​លោក Zidane ​បញ្ជាក់​ថា​ចង់​ឱ្យ​ចាកចេញ​ទៅ​រក​ក្លឹប​ថ្មី​លេង​ទៅ ​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​កន្លង​ទៅ។ ស្រប​ពេល​រូបគេ​ក៏​មិន​បាន​ចូល​លេង​ឱ្យ​ក្រុម​ដែរ ​ក្នុង​ការ​ប្រកួត​មិត្តភាព​បើក​រដូវ​កាល។ ​មាន​ដំណឹង​ជា​ច្រើន​នៅ​គ្រា​នោះ​ថា Bale ​នឹង​ទៅ​លេង​នៅ​លីគ​ចិន ដោយ​ទទួល​បាន​ជាង​១​លាន​ដុល្លារ​ក្នុង​១​សប្ដាហ៍។ តែ​ក្រោយ​មក ​រឿង​នោះ​មិន​អាច​កើត​ឡើង​បាន ​ក្រោយ​ពី Real Madrid ​មិន​ព្រម​លក់៕

ប្រភព៖ Marca   អត្ថបទ៖ ប្រុស យុទ្ធ