Kylie Jenner ចាយអស់មិនក្រោម ១,៥ លានដុល្លារ ក្នុងខួបវ័យ ២២ ឆ្នាំ

  • 2019-08-19 06:58:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kylie Jenner បាន​​​គម្រប់​វ័យ​ ២២ ឆ្នាំ នៅ​ថ្ងៃ​ទី ១០ ខែសីហា។ ដើម្បី​អបអរ​ការ​គម្រប់​ខួប​នេះ មហាសេដ្ឋី​ស្រី​វ័យ​ក្មេង​បាន​ចំណាយ​ទឹក​ប្រាក់​មហាសាល​ជួល​នាវា​កម្សាន្ត​តម្លៃ ២៥០ លានដុល្លារ និង​កម្សាន្ត​ពេញ​មួយ​សប្ដាហ៍។

រយៈពេល ១ សប្ដាហ៍​ពេញ Kylie និង​សាច់ញាតិ​/​មិត្តភ័ក្ដិ បាន​រីករាយ​នឹង​ដំណើរ​កម្សាន្ត​​ជា​មួយ​គ្នា។ មាន​ការ​រាយការណ៍​ថា​ទឹក​ប្រាក់​ដែល​ Kylie ចំណាយ​សម្រាប់​ខួប​កំណើត​របស់​ខ្លួន​​ មាន​មិន​ក្រោម ១,៥ លាន​ដុល្លារ​នោះ​ទេ ដោយ​ក្នុង​នោះ​​គ្រាន់​តែ​ថ្លៃ​ជួល​នាវា​​មួយ​សប្ដាហ៍​មាន​ដល់​ខ្ទង់​ជាង ១ លាន​ដុល្លារ​ឯណោះ។

តាម​រយៈ​រូបភាព​ដែល​ចែក​រំលែក​ដោយ​ Kylie លើ​ Instagram របស់​ខ្លួន បាន​បង្ហាញ​ថា​ ១ សប្ដាហ៍​កន្លង​មក​នេះ ​ទាំង​ម្ចាស់​កម្មវិធី​ និង​ភ្ញៀវ​កិត្តិយស​តែង​តែ​ស្លៀកពាក់​ឡូយ​ឆាយ​ និង​សប្បាយ​មួយ​អស់​ដៃ​តែ​ម្ដង ដែល​ធ្វើ​ឲ្យ​មហាសេដ្ឋី​វ័យ​ក្មេង​មិន​ស្ដាយ​នឹង​ការ​ចំណាយ​លុយ​នោះ​ទេ។

​​​អ្នក​ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​កម្សាន្ត​នេះ​ មាន​ដូច​ជា​ Kris Jenner ម្ដាយ​របស់ Kylie, Travis Scott ជា​មិត្ត​ប្រុស​របស់​ Kylie, មាន​ Scott Disick និង​តារា​ស្រី​ស្អាត​ជា​ច្រើន​ ដូច​ជា Stassie និង Sofia Richie ជា​ដើម៕

ចុចអាន ៖ Kylie Jenner អបអរ​ខួប​កំណើតគម្រប់ ២២ ឆ្នាំ លើ​នាវា​កម្សាន្តតម្លៃ ២៥០ លានដុល្លារ

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម