Kylie Jenner អបអរខួបកំណើតគម្រប់ ២២ ឆ្នាំ លើនាវាកម្សាន្តតម្លៃ ២៥០ លានដុល្លារ
- 2019-08-12 03:48:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kylie Jenner អបអរខួបកំណើតគម្រប់ ២២ ឆ្នាំ លើនាវាកម្សាន្តតម្លៃ ២៥០ លានដុល្លារ
ចន្លោះមិនឃើញ
តារាទូរទស្សន៍ Kylie Jenner ដែលជាប់ជាមហាសេដ្ឋីវ័យក្មេងជាងគេក្នុងលោក បានអបអរខួបកំណើតគម្រប់វ័យ ២២ ឆ្នាំរបស់ខ្លួន នៅលើនាវាកម្សាន្តប្រណីតដែលមានតម្លៃ ២៥០ លានដុល្លារ។
Kylie បានជួលនាវាកម្សាន្តនេះ ដោយបានអញ្ជើញសាច់ញាតិ និងមិត្តជិតស្និទ្ធរបស់ខ្លួនមកចូលរួម ដោយថ្លៃជួលនាវាកម្សាន្តនេះគឺក្នុង ១ សប្ដាហ៍ មានតម្លៃរហូតដល់ ១,២៣ លានដុល្លារឯណោះ។ យ៉ាងណាក្ដី ថ្លៃចំណាយនេះតិចតួចណាស់ សម្រាប់ Kylie Jenner ដែលទស្សនាវដ្ដី Forbed បានឲ្យដឹងថា នាងមានទ្រព្យសម្បត្តិប្រមាណ ៩០០ លានដុល្លារ និងកំពុងបន្តកើនឡើង។
និយាយអំពីនាវាប្រណីតវិញ គឺអាចទទួលភ្ញៀវបាន ២២ នាក់ និងមានផ្ទុកដោយកន្លែងសោណា, កន្លែងចតឧទ្ធម្ភាគចក្រ, អាវហែលទឹក, ហាងផាត់មុខ, រោងកុន, កន្លែងហាត់ប្រាណ, បន្ទប់ម៉ាស្សា, ក្លឹប និងមានកន្លែងកម្សាន្ត លំហែច្រើនទៀត៕
ចុចអាន៖