មហោស្រពរូបថតភ្នំពេញ២០២៦ ប្រធានបទ ៖ ជាផ្ទះ ទោះនៅទីណាក៍ដោយ
- 2026-10-14 07:00:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហោស្រពរូបថតភ្នំពេញ២០២៦ ប្រធានបទ ៖ ជាផ្ទះ ទោះនៅទីណាក៍ដោយ
ចន្លោះមិនឃើញ
ក្នុងនាមជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលមិនអាចរំលងបាននៅក្នុងវិស័យថតរូបនៅអាស៊ីអាគ្នេយ៍ មហោស្រពរូបថតភ្នំពេញ សម្រាប់លើកទី១៧ បានចូលរួមចំណែកក្នុងពិធីប្រារព្ធខួប ២០០ឆ្នាំនៃការបង្កើតវិស័យថតរូប ដែលផ្តួចផ្តើមឡើងដោយក្រសួងវប្បធម៌បារាំង។ ក្នុងឱកាសនេះ ព្រឹត្តិការណ៍ និងស្ថាប័នជាងមួយពាន់ជុំវិញពិភពលោក បានចូលរួមយ៉ាងសកម្មនៅក្នុងការប្រារព្ធពិធីលក្ខណៈអន្តរជាតិនេះ។ 
នៅឆ្នាំនេះ មហោស្រពត្រូវបានរៀបចំឡើងស្របពេលជាមួយនឹងកិច្ចប្រជុំកំពូលផ្លូវការ លើកទី ២០ នៃហ្វ្រង់កូហ្វូនី ដែលមានសារៈសំខាន់ជាពិសេស នេះជាកិច្ចប្រជុំកំពូលលើកទីពីរប្រចាំតំបន់អាស៊ី ក្នុងរយៈពេលជិត ២០ឆ្នាំ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅក្រុងហាណូយ។ នៅក្នុងបរិបទនេះ មហោស្រពរូបថតភ្នំពេញ បានលើកកម្ពស់ភាពសម្បូរបែបនៃទម្រង់សិល្បៈថតរូបនៅក្នុងសហគមន៍អន្តរជាតិ ក្រោមប្រធានបទ ជាផ្ទះ ទោះនៅទីណាក៍ដោយ។
នៅក្នុងពិភពលោកមួយដែលកាន់តែមានទំនាក់ទំនងជិតស្និទ្ធគ្នា តើយើងនៅតែរក្សាភាពស្មោះស្ម័គ្រ និងការជំពាក់ចិត្តចំពោះទីកន្លែង និងបទពិសោធន៍ទាំងឡាយដែលបានផ្លាស់ប្តូររូបយើង ព្រមទាំងបើកបេះដូងទទួលយកលំហដ៏ធំទូលាយជាងមុនដោយរបៀបណា? តើមនុស្សជិតស្និទ្ធរបស់យើង ភាសាដែលយើងនិយាយ ការចងចាំដែលយើងរក្សាទុក សហគមន៍ដែលយើងរស់នៅ ទេសភាពជុំវិញខ្លួនយើង តម្លៃ និងជំនឿរបស់យើង មានឥទ្ធិពលយ៉ាងណាចំពោះអារម្មណ៍នៃការជារបស់ ឬការមានចំណងទាក់ទងរបស់យើង? ហើយតើរបស់ទាំងនោះភ្ជាប់រូបយើងទៅនឹងអ្វីមួយដែលធំធេងជាងខ្លួនយើងដោយរបៀបណា? 
មហោស្រពរូបថតភ្នំពេញ ឆ្នាំ២០២៦ ក៏ជានិមិត្តរូបនៃរបត់ថ្មីមួយ ដោយសារមហោស្រពបានអនុវត្តនូវវិធីសាស្ត្រសម្របសម្រួលការរៀបចំពិព័រណ៍បែបសមូហភាព។ ក្រុមការងារដែលបច្ចុប្បន្នសមាសភាពរួមមាន Marie LE MOUNIER (បារាំង/ស្វ៊ីស) - ម៉ឹង មេត្តា (កម្ពុជា) - Isabelle LE MINH (បារាំង) - សុវណ្ណ ភីឡុង (កម្ពុជា) និង SAM I-shan (សិង្ហបុរី) បានជួយពង្រឹងឫសគល់របស់មហោស្រពនៅក្នុងស្រុក និងក្នុងតំបន់ឱ្យកាន់តែរឹងមាំ ព្រមទាំងបើកទូលាយទទួលយកទស្សនវិស័យដ៏សម្បូរបែប និងលើកកម្ពស់កិច្ចសន្ទនាដែលមានបរិបទកាន់តែស៊ីជម្រៅ។
សូមអញ្ជើញមកស្វែងយល់ និងរីករាយទស្សនារូបថតសិល្បៈ ប្រវត្តិសាស្ត្រ និងទម្រង់ទំនើបគ្រប់រូបភាពតាម រយៈស្នាដៃរបស់សិល្បករ-សិល្បការិនីរួមមាន៖ Jean BOULBET - Arnold FOKAM - Émile GSELL
ហ៊ុល កញ្ញា - កែវ ពនីតា - ខ្វៃ សំណាង - គឹម ហាក់ - គង់ រស្មី - លឹម សុខចាន់លីណា - Gosette LUBONDO ម៉ក់ រ៉េមីស្សា - ម៉ៅ សុវណ្ណចាន់ឌី - មាន ពិសី - ម៉ិច សេរីរ័ត្ន- នាក់ សុផល - Flora NGUYEN - Richard PAK រាហ្វាអែល ប៉ិច - ព្រហ្ម អ៊ីរ៉ូ - Rima SAMMAN - Ashley SCHNEITER - សុខ រីណា - សុវណ្ណ ភីឡុង - Arina STARYKH - Beat STREULI - Pasha RAFIY - Ismaël ROUBERT - Daniel WAGENER ព្រមទាំងស្នាដៃរបស់សិស្សានុសិស្សបញ្ចប់ការសិក្សាពីស្ទូឌីយ៉ូ អ៊ីមេចស៍ ផ្ទះរូបថត។
ពិព័រណ៍ និងព្រឹត្តិការណ៍ផ្សេងៗត្រូវបានដាក់តាំងបង្ហាញនៅតាមទីតាំងសំខាន់ៗចំនួន ១១កន្លែង ក្នុងរាជធានីភ្នំពេញ រួមមាន៖
ស្ថានទូតបារាំងប្រចាំកម្ពុជា
វិទ្យាស្ថានបារាំងកម្ពុជា
អាកាសយានដ្ឋានអន្តរជាតិតេជោ
សារមន្ទីរជាតិកម្ពុជា
Friends Futures Factory (F3)
ផ្ទះហ៊ីរ៉ូស៊ីម៉ា
ស្ទូឌីយ៉ូ អ៊ីមេចស៍ ផ្ទះរូបថត
ប្រោន (ផ្ទះ វណ្ណ ម៉ូលីវណ្ណ)
ទីសំចត
មជ្ឈមណ្ឌលបុប្ផាណា និង
Lumière។ 
ជួបគ្នានៅភ្នំពេញ!
កាលបរិច្ឆេទ៖ ថ្ងៃទី២២ ខែតុលា – ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦
ប្រធានបទសម្រាប់ឆ្នាំ២០២៦៖ «ជាផ្ទះ ទោះនៅទីណាក៍ដោយ»៕