ខ្សែភាពយន្ត «Ramayana - រាមាយណៈ កំណើតទេវៈ» ត្រៀមចាក់បញ្ចាំងពិសេសមុនថ្ងៃផ្លូវការ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២៦
- 2026-11-03 10:36:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែភាពយន្ត «Ramayana - រាមាយណៈ កំណើតទេវៈ» ត្រៀមចាក់បញ្ចាំងពិសេសមុនថ្ងៃផ្លូវការ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២៦
ចន្លោះមិនឃើញ
ភាពយន្ត «Ramayana - រាមាយណៈ កំណើតទេវៈ» ត្រៀមនាំទស្សនិកជនចូលទៅកាន់ពិភពនៃរឿងព្រេងដ៏អស្ចារ្យមុនការចាក់បញ្ចាំងជាផ្លូវការ។ ទស្សនិកជននឹងមានឱកាសបានទស្សនាភាពយន្តនេះមុនគេ ក្នុងការចាក់បញ្ចាំងពិសេស (Sneak Preview) ចាប់ពីថ្ងៃទី 6 ដល់ថ្ងៃទី 9 វិច្ឆិកា 2026 នៅរោងភាពយន្ត Sabay Cinema។ 
ភាពយន្ត «Ramayana - រាមាយណៈ កំណើតទេវៈ» នាំយករឿងរ៉ាវដ៏ល្បីល្បាញនៃអរិយធម៌ឥណ្ឌា មកបង្ហាញនៅលើផ្ទាំងរោងភាពយន្ត។ សាច់រឿងផ្តោតលើដំណើររបស់ព្រះរាម ដែលត្រូវប្រឈមមុខនឹងឧបសគ្គ និងការសាកល្បងជាច្រើន ដើម្បីការពារសេចក្តីស្រឡាញ់ យុត្តិធម៌ និងសេចក្តីត្រឹមត្រូវ។ តាមរយៈសាច់រឿងដ៏ជក់ចិត្ត និងឈុតឆាកប្រយុទ្ធដ៏អស្ចារ្យ ភាពយន្តនេះនឹងនាំទស្សនិកជនទៅស្វែងយល់ពីជម្លោះរវាងអំពើល្អ និងអំពើអាក្រក់ ព្រមទាំងការតស៊ូដែលអាចកំណត់ជោគវាសនានៃនគរទាំងមូល។
សម្រាប់ទស្សនិកជនដែលទន្ទឹងរង់ចាំភាពយន្តនេះ ការចាក់បញ្ចាំងពិសេសគឺជាឱកាសដ៏ល្អក្នុងការទស្សនារឿងរ៉ាវដ៏អស្ចារ្យនេះមុនថ្ងៃចាក់បញ្ចាំងជាផ្លូវការ។ អ្វីដែលកាន់តែពិសេសនោះគឺ ភាពយន្តនេះក៏មានចាក់បញ្ចាំងក្នុងទម្រង់ IMAX with Laser ជាមួយនឹងការបញ្ចូលសំឡេងជាភាសាខ្មែរ នៅរោងភាពយន្ត Sabay Cinema ផងដែរ។ ជាមួយបច្ចេកវិទ្យារូបភាពច្បាស់ត្រជាក់ភ្នែក និងប្រព័ន្ធសំឡេងដ៏រស់រវើក ដែលធ្វើឱ្យគ្រប់ឈុតឆាកកាន់តែមានភាពអស្ចារ្យ និងជក់ចិត្ត។ កុំភ្លេចមកទទួលយកបទពិសោធន៍ទស្សនាដ៏ពិសេស និងពេញលេញមួយនេះ នៅសាល IMAX with Laser ដែលមានតែមួយគត់នៅ Sabay Cinema៕