ការវិភាគមុនជំនួបរវាង Paris Saint-Germain និង Barcelona ដែលជាកំពូលក្រុមនៅ Champions League

  • 2026-10-20 09:02:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អត្ថបទវិភាគរបស់ 1xBet បង្ហាញពីសាច់រឿងសំខាន់ៗជុំវិញជំនួបដ៏ធំប្រចាំសប្តាហ៍ទី 3 ក្នុងព្រឹត្តិការណ៍ប្រកួតក្លឹបអឺរ៉ុបកម្រិតកំពូល។

តើក្រុម Paris Saint-Germain កំពុងដាក់គោលដៅដណ្តើមពានរង្វាន់ជាលើកទីបីជាប់ៗគ្នាឬ?

ក្រុមអ្នកមានបារាំងបានចាប់ផ្តើមរដូវកាលថ្មីដោយភាពត្រដាបត្រដួស៖ ពួកគេបានយកឈ្នះ Aston Villa ទាំងប្រផិតប្រផើយ 2-1 ក្នុងពានរង្វាន់ UEFA Super Cup, ភ្លាត់ចាញ់ Lens 1-0 ក្នុងពាន French Super Cup និងរកបានត្រឹមតែ 2 ពិន្ទុប៉ុណ្ណោះពីការប្រកួត Ligue 1 បីប្រកួតដំបូង។ យ៉ាងណាក្ដី កូនក្រុមលោក Luis Enrique បានកែប្រែស្ថានការណ៍យ៉ាងអស្ចារ្យ ដោយបំបាក់គូប្រកួតប្រាំប្រកួតជាប់ៗគ្នា រួមទាំងពីរប្រកួតក្នុងក្របខ័ណ្ឌ Champions League ផងដែរ។ ក្នុងសប្តាហ៍ទី 1 ក្រុមរហស្សនាមក្រហមខៀវបានលត់ក្រុម Slovan Bratislava យ៉ាងចាស់ដៃ 6-1 ហើយចូលដល់សប្តាហ៍ទី 2 ពួកគេបានបញ្ចេញឫទ្ធិបំបាក់ក្រុមខ្លាំង Manchester City រហូតដល់ 4-2 នៅកីឡដ្ឋាន Etihad។

ក្រុមយក្សបារាំងមួយនេះបានវិលត្រឡប់មកឈរក្នុងចំណោមកំពូលបេក្ខភាពដណ្តើមពានរង្វាន់ម្តងទៀត ព្រមទាំងមានឱកាសខ្ពស់ដើម្បីក្លាយជាក្លឹបទីពីរ (បន្ទាប់ពី Real Madrid) ក្នុងប្រវត្តិសាស្ត្រ Champions League សម័យទំនើបដែលអាចគ្រងជើងឯកបីរដូវកាលជាប់ៗគ្នា។

Barcelona កាន់តែខ្លាំងលើសមុន

ក្នុងយុទ្ធនាការ Champions League រដូវកាលមុន ក្រុមអ្នកមានបុណ្យបង្ហាញទម្រង់លេងយ៉ាងជឿជាក់ និងលេចធ្លោបំផុត ប៉ុន្តែជាអកុសលត្រូវហាលអាវត្រឹមវគ្គប្រាំបីក្រុមចុងក្រោយក្រោមថ្វីជើង Atlético Madrid។ ឈានចូលរដូវកាលនេះ Barça មើលទៅកាន់តែរឹងមាំ និងកំពុងគ្រងអនុភាពយ៉ាងដាច់គេនៅគ្រប់ពានរង្វាន់ទាំងអស់។ នៅក្នុងលីគ La Liga ក្រុម Blaugrana បានបោសសម្អាតជ័យជម្នះទាំងប្រាំបីប្រកួតរបស់ខ្លួន រីឯនៅ Champions League វិញ ពួកគេបានបំបាក់ Feyenoord 5-1 និងទម្លុះ Galatasaray 4-1។ នេះជាលើកដំបូងហើយគិតចាប់តាំងពីឆ្នាំ 1923 មក ដែល Barcelona អាចបំបែកកំណត់ត្រាឈ្នះ 10 ប្រកួតដំបូងបើកឆាករដូវកាល ហើយនៅតែបន្តដំណើរទៅមុខយ៉ាងឥតឈប់ឈរ។

តើខ្សែប្រយុទ្ធរបស់ក្រុមណាមានកម្លាំងប្រយុទ្ធខ្លាំងជាង? ការប៉ះគ្នារវាងដៃគូផ្លូវការទាំងពីររបស់ 1xBet សន្យាថានឹងក្លាយជាការប្រកួតដ៏កក្រើក និងមានគ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងកក្រើកសំណាញ់។ ក្រុម Paris Saint-Germain និង Barcelona មិនត្រឹមតែកំពុងគ្រងកំពូលតារាង Champions League ប៉ុណ្ណោះទេ ថែមទាំងនាំមុខគេលើចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីទៀតផង ដោយរកបាន 10 គ្រាប់ និង 9 គ្រាប់រៀងខ្លួន។

កម្លាំងចលករដ៏មុតស្រួចបំផុតក្នុងតំបន់ប្រយុទ្ធរបស់ក្រុមអ្នកមានបុណ្យគឺ Lamine Yamal។ ក្រោយជួយអេស្ប៉ាញគ្រងជើងឯក World Cup ខ្សែប្រយុទ្ធស្លាបវ័យ 19 ឆ្នាំរូបនេះកំពុងបង្ហាញទម្រង់លេងលើសពីការរំពឹងទុក ដោយបានរួមចំណែកបង្កើតគ្រាប់បាល់រហូតដល់ 17 គ្រាប់រួចមកហើយ រួមទាំង 5 គ្រាប់ក្នុងពានរង្វាន់ Champions League។

ទន្ទឹមនឹងនេះ កីឡាករដទៃទៀតនៅតំបន់ប្រយុទ្ធក៏ធ្វើព្យុះភ្លៀងបានយ៉ាងល្អដែរ រួមមាន Fermín López, Dani Olmo និងសមាជិកចំណូលថ្មី Anthony Gordon, Karim Adeyemi ព្រមទាំង Gabriel Jesus។ ជាពិសេស គេមិនអាចមើលរំលងប្រធានក្រុម Raphinha បានឡើយ។ រូបគេបានរួមចំណែកបង្កើតគ្រាប់បាល់ក្នុងការប្រកួតទាំងប្រាំបីលើកដំបូងនៃរដូវកាល ដោយស៊ុតបញ្ចូលទីចំនួន 14 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម 3 លើក។ ទោះបីជាមានបញ្ហារបួសសាច់ដុំភ្លៅរហូតខកខានការប្រកួតជាមួយ Galatasaray ក៏ពិតមែន ប៉ុន្តែខ្សែប្រយុទ្ធប្រេស៊ីលរូបនេះត្រូវបានរំពឹងថានឹងជាសះស្បើយទាន់ពេលវេលាសម្រាប់ជំនួបដ៏ធំខាងមុខ។

ចំណែកនៅតំបន់ប្រយុទ្ធរបស់ Paris Saint-Germain វិញ គឺមាន Ousmane Dembélé និង Ferran Torres ជាអ្នកដឹកមុខ។ ចាប់តាំងពីបើកឆាករដូវកាលថ្មីមក ម្ចាស់ពានរង្វាន់ Ballon d’Or រូបនេះបានរួមចំណែកបង្កើតគ្រាប់បាល់ដល់ទៅ 8 គ្រាប់ ដោយភាគច្រើនធ្វើបាននៅក្នុងពានរង្វាន់ Champions League (ស៊ុតបញ្ចូលទី 3 គ្រាប់ និងបញ្ជូនបាល់ 3 លើក)។

ចាប់តាំងពីស៊ុតគ្រាប់បាល់ជ័យជម្នះនៅវគ្គផ្តាច់ព្រ័ត្រ World Cup មក Ferran នៅតែបន្តរកគ្រាប់បាល់បានយ៉ាងទៀងទាត់ ដោយនៅក្នុងការប្រកួតទល់នឹង Slovan Bratislava រូបគេស៊ុតបញ្ចូលទីបានបីគ្រាប់ម្នាក់ឯងជាលើកដំបូងក្នុងពានរង្វាន់ Champions League។ ទាំង Dembélé និង Torres ច្បាស់ជាស្រេកឃ្លានបង្ហាញសមត្ថភាពនៅពេលប៉ះជាមួយអតីតក្លឹបរបស់ខ្លួន។ រឿងនេះក៏មិនខុសគ្នាដែរសម្រាប់លោក Luis Enrique ដែលធ្លាប់ដឹកនាំក្រុមអ្នកមានបុណ្យគ្រងជើងឯក Champions League ចុងក្រោយបង្អស់កាលពី 11 ឆ្នាំមុន។

អត្ថន័យ និងភាពស្វិតស្វាញនៃជំនួបប្រវត្តិសាស្ត្រ

Paris Saint-Germain និង Barcelona ដែលជាដៃគូផ្លូវការរបស់ 1xBet បានបង្កើតនូវជំនួបដ៏គួរឱ្យចងចាំជាច្រើន ចាប់តាំងពីការវាយបកដ៏អស្ចារ្យ Remontada ក្នុងឆ្នាំ 2017 រហូតដល់ការប្រកួតកាលពីឆ្នាំមុន ដែលក្រុមអ្នកមានបារាំងបានឆក់យកជ័យជម្នះនៅនាទីទី 90។ ប៉ុន្តែជំនួបនាពេលខាងមុខនេះគឺកាន់តែគួរឱ្យចាប់អារម្មណ៍ខ្លាំង ព្រោះវាអាចនឹងបំបែកកំណត់ត្រាជួបគ្នាដែលកំពុងមានប្រៀបស្មើគ្នា៖ គិតមកទល់ពេលនេះ ក្រុមទាំងពីរធ្លាប់ឈ្នះ 6 ដងម្នាក់ និងស្មើគ្នា 4 ដង។

រង់ចាំទស្សនាថាតើសមរភូមិដ៏កក្រើករវាង Paris Saint-Germain និង Barcelona នឹងផ្ទុះឡើងបែបណា ហើយបង្កើនភាពជក់ចិត្តទ្វេដងនៅពេលទស្សនាជាមួយ 1xBet!