Brad Pitt ត្រឡប់មកសម្ដែងជា Cliff Booth ម្ដងទៀត ក្នុងខ្សែភាពយន្ត “The Further Mis-Adventures of Cliff Booth” ដែលចាក់បញ្ចាំងផ្តាច់មុខក្នុងទម្រង់ IMAX with Laser តែមួយគត់
- 2026-11-26 07:27:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Brad Pitt ត្រឡប់មកសម្ដែងជា Cliff Booth ម្ដងទៀត ក្នុងខ្សែភាពយន្ត “The Further Mis-Adventures of Cliff Booth” ដែលចាក់បញ្ចាំងផ្តាច់មុខក្នុងទម្រង់ IMAX with Laser តែមួយគត់
ចន្លោះមិនឃើញ
តារាសម្តែងជ័យលាភីពានរង្វាន់ Academy Award លោក Brad Pitt ត្រឡប់មកសម្ដែងជាតួ Cliff Booth ម្តងទៀត ជាមួយនឹងដំណើររឿងថ្មីដែលនាំទស្សនិកជនត្រឡប់ទៅកាន់ហូលីវូដក្នុងឆ្នាំ១៩៧៧ ដែលពោរពេញទៅដោយអាថ៌កំបាំង ឧក្រិដ្ឋកម្ម និងព្រឹត្តិការណ៍ដ៏ច្របូកច្របល់។ 
រឿងរ៉ាវកើតឡើងក្នុងឆ្នាំ១៩៧៧ ដែលមានរយៈពេល ៨ ឆ្នាំបន្ទាប់ពីព្រឹត្តិការណ៍ក្នុងខ្សែភាពយន្ត “Once Upon a Time… in Hollywood”។ លើកនេះ Cliff Booth ត្រឡប់មកក្នុងពិភពហូលីវូដដដែល ប៉ុន្តែភាពស្រស់ស្អាតពីអតីតកាលបានបាត់បង់ទៅហើយ ខណៈទីក្រុង Los Angeles កំពុងប្រឈមមុខនឹងបញ្ហាឧក្រិដ្ឋកម្ម និងជម្លោះដ៏ស្មុគស្មាញជាច្រើន។
ខ្សែភាពយន្តនេះដឹកនាំដោយអ្នកដឹកនាំរឿងល្បីគឺលោក David Fincher និងផ្អែកលើសាច់រឿងនិពន្ធដោយ Quentin Tarantino។ ក្រៅពីលោក Brad Pitt ភាពយន្តនេះក៏មានការចូលរួមសម្តែងពីតារាល្បីៗដូចជា Elizabeth Debicki, Scott Caan, Carla Gugino, Yahya Abdul-Mateen II និង Peter Weller ផងដែរ។
អ្វីដែលកាន់តែពិសេសសម្រាប់ទស្សនិកជនគឺខ្សែភាពយន្ត “The Further Mis-Adventures of Cliff Booth” នឹងមានចាក់បញ្ចាំងផ្តាច់មុខតែក្នុងទម្រង់ IMAX with Laser នៅ Sabay Cinema AEON Sen Sok City (AEON2) ប៉ុណ្ណោះ។ ទស្សនិកជនអាចទទួលបានបទពិសោធន៍ទស្សនាភាពយន្តលើអេក្រង់ធំ ជាមួយនឹងបច្ចេកវិទ្យារូបភាព និងសំឡេងដ៏ទំនើបដែលនាំឱ្យការទស្សនាកាន់តែជក់ចិត្ត និងពេញលេញ។
ទស្សនិកជនអាចធ្វើការកក់សំបុត្រពីពេលនេះដើម្បីកុំឱ្យខកខានឱកាសទទួលយកបទពិសោធន៍ទស្សនាដ៏អស្ចារ្យនៃរឿង “The Further Mis-Adventures of Cliff Booth” ជាពិសេសក្នុងសាល IMAX with Laser ដែលផ្តល់ជូននូវបទពិសោធន៍រូបភាព និងសំឡេងដ៏អស្ចារ្យលើអេក្រង់ដ៏ធំ៕