​កាស Bluetooth ស្ដាប់ចម្រៀងបាន ​៩ ​​ម៉ោង​ចូល​ទឹក​ក៏​អត់​អី ​ចេញ​ពណ៍​ថ្មី​មួយ​ទៀត​

  • 2019-08-20 07:03:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាស​ភ្ជាប់ Bluetooth ​ម៉ាក​ល្បី​របស់ Beat ​ឈ្មោះ Powerbeats Pro ​ទើប​ត្រូវ​បាន​បង្ហាញ​មុខ​ថ្មីៗ​នេះ​ ​ដោយ​បន្ថែម​មុខងារ​ពណ៍ថ្មី ខណៈដែលពីមុន មានតែពណ៍ខ្មៅមួយគត់។ វាមានមុខងារការពារ​ជម្រាប​ទឹក​ (Water Resisitance) ព្រម​ជាមួយ​សមត្ថភាព​ថ្ម​កាន់​លើស ៩ ​ម៉ោង​ស្ដាប់ចម្រៀងសុទ្ធ (បើដាក់ប្រអប់សាកភ្លើងទៀតបាន ២៤ ម៉ោង) ងាយ​ស្រួល​ពាក់​លើ​ត្រចៀក​ ​ព្រោះ​តែ​ការ​រចនា​រូប​រាង​ថ្មី​តូច​ច្រឡឹង​ក្ដោប​ពេញ​រន្ធ​ត្រចៀក​តែ​ម្ដង។

Powerbeats Pro ពណ៍ថ្មី

​ចំណែក​គុណភាព​សម្លេង​វិញ ​អ្នក​ណា​ក៏​ដឹង​ដែរ​ថា​ Beats ​មិន​ដែល​ឲ្យ​អតិថិជន​ខក​ចិត្ត​នោះ​ទេ ​ លាន់​រងំ​មិនចាញ់ AirPods ​ជាពិសេស​ វាក៏មានមុខងារ​សាក​ភ្លើង​ឥត​ខ្សែ។

Powerbeats Pro ពណ៍ថ្មី

​សម្រាប់​តម្លៃ​ម៉ូឌែល​ Pro ពណ៍ថ្មីនេះ​(Ivory, Navy និង Moss) ចាប់​ពី ២៤៩ ដុល្លារ​(លក់​នៅ​លើ​វិបសាយ​)។ ​ប្រសិន​បើ​ចាប់​អារម្មណ៍​អាច​ធ្វើការ​កម្ម៉ង់​ទិញ​បាន​នៅលើវិបសាយ Apple.com ផ្ទាល់ចាប់​ពី​ថ្ងៃ​ទី ២២ ខែ​សីហា​ឆ្នាំ ២០១៩ ​ខាង​មុខ​នេះ៕

Powerbeats Pro ពណ៍ថ្មី

ប្រភព៖ The Verge   ប្រែ​សម្រួល៖ រក្សា