ព្រឹត្តិការណ៍ពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃ និង សហគ្រិនស្ត្រីកម្ពុជា កម្រិតអន្តរជាតិ
- 2019-08-21 11:15:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹត្តិការណ៍ពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃ និង សហគ្រិនស្ត្រីកម្ពុជា កម្រិតអន្តរជាតិ
ចន្លោះមិនឃើញ
នេះជាលើកដំបូងសមាគមសហគ្រិនស្រ្តីកម្ពុជាបានសហការជាមួយសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍ពិព័រណ៍អលង្ការ និងសហគ្រិនស្រ្តីកម្ពុជា កម្រិតពាណិជ្ជកម្មអន្តរជាតិដែលនិងប្រពិ្រត្តនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍ពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃ និង សហគ្រិនស្ត្រីកម្ពុជា កម្រិតអន្តរជាតិនេះ រៀបចំឡើងដើម្បីជម្រុញ និង លើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យពាណិជ្ជកម្ម ដែលផ្ដល់ភាពអង់អាចដល់ស្រ្តីក្នុងការជម្រុញកំនើនសេដ្ឋកិច្ចជាតិ ព្រមទាំងដើម្បីបង្កើតបណ្ដាញពាណិជ្ជកម្មយ៉ាងទូលំទូលាយជាមួយវិនិយោគក្នុងប្រទេស និងអន្តរជាតិ ដែលនិងប្រព្រិត្តទៅចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី ២៣, ២៤, ២៥, ២៦ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងកោះពេជ្រ អគារ A, B, C ដោយមានការគាំទ្រពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងពាណិជ្ជកម្ម ក្រសួងកិច្ចការនារី ក្រសួងពត៌មាន សាលារាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីសហគ្រាសខ្នាតតូច និងមធ្យម គ្រប់វិស័យ ដែលមានស្ត្រីជាសហគ្រិន និង ដៃគូអភិវឌ្ឍន៍។
លោកស្រី អេង លីគង់ ដែលជាសហស្ថាបនិក និងប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានមានប្រសាសន៍ថា «សមាគមសហគ្រិនស្ត្រីកម្ពុជាបានរៀបចំពិព័ណ៍នេះឡើង ដើម្បីបង្កើតជាវេទិការមួយ អោយស្រ្តីទាំងអស់អាចបង្ហាញពីផលិតផលរបស់គាត់ចូលទៅក្នុងទីផ្សារ ដើម្បីអោយស្គាល់ពីផលិតផលរបស់គាត់ ជួនកាលពួកគាត់ពូកែធ្វើតែមិនពូកែលក់ ហើយអ្នកខ្លះទៀតមានស្នាដៃល្អតែមិនមានអ្នកស្គាល់ ចឹងហើយនេះជាវេទិការមួយដែលគាត់អាចបញ្ចេញស្នាដៃរបស់គាត់បាន»
នៅក្នុងអំឡុងពេលនៃការពិព័រណ៍នេះនិងមានការពិព័រណ៍ពីផលិតផល ឬសេវាកម្មដែលផលិតឬផ្តល់ដោយស្ត្រី ក្រុមហ៊ុនសហគ្រាសតូចធំ ដែលដឹកនាំដោយស្ត្រី ពាណិជ្ជករ និងវិយោគិនគ្រឿងអលង្ការ ព្រមទាំងមានអ្នកកែច្នៃ និងផ្គត់ផ្គង់គ្រឿងអលង្ការ និងភាគីពាក់ព័ន្ធទាំងអស់ក្នុងខ្សែសង្វាក់ផលិតកម្មគ្រឿងអលង្ការ ព្រមទាំងមានការផ្តល់ជូនរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដូចជា ពេជ្រ និងត្បូងមានតម្លៃ ផលិតផលជាច្រើនមុខដែលផ្តល់ដោយសហគ្រិនស្ត្រី និងការបញ្ជុះតម្លៃទំនិញជាពិសេសជាមួយគុណភាពទំនិញល្អ និងមានស្តង់ដារសម្រាប់សាធារណជនដែលបានមកចូលរួមទស្សនា។
សូមអញ្ជើញគ្រប់ពាណិជ្ជករ និងមហាជនទូទៅចូលរួមជាវស្តង់ពិព័រណ៍ និងចូលទស្សនាពិព័រណ៍ ដើម្បីទិញនូវផលិតផលក្នុងស្រុក ព្រមទាំងគ្រឿងអលង្ការ និងគ្រឿងសំអាងការ ត្បូងមានតម្លៃនានា ប្រកបដោយគុណភាពខ្ពស់ និងតម្លៃសមរម្យ។