ល្អមើលអស់ស្ទះ! PL All-Stars ជួប Man City Legend សុទ្ធតែតារាបាល់ទាត់ក្នុងចិត្ត
- 2019-09-12 03:28:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្អមើលអស់ស្ទះ! PL All-Stars ជួប Man City Legend សុទ្ធតែតារាបាល់ទាត់ក្នុងចិត្ត
ចន្លោះមិនឃើញ
កាលពីយប់មិញមានការណាត់ជួបលេងមិត្តភាពរវាងក្រុម Premier League All-Stars ជាមួយ Man City Legend ដែលរៀបចំប្រកួតក្នុងកីឡដ្ឋាន Etihad Stadium។
ខាង Man City Legend មានការចូលរួមពីសំណាក់អតីតកីឡាកររបស់ City ជាច្រើនដូចជា Joe Hard, Kolo Toure, Pablo Zabaleta និង Samir Nasri ជាដើម។ ចំណែកខាង Premier League All-Stars ក៏មានវត្តមានកីឡាករជើងចាស់ជាច្រើនមកចូលរួមដូចគ្នាដូចជា Edwin van der Sar, Cesc Fabregas,Thierry Henry,Robin van Persie និងកីឡាករផ្សេងៗទៀត។
ការប្រកួតដែលមានអ្នកចូលរួម៥១ ០០០នាក់ ក្រុមទាំងពីរបានប្រកួតស្មើគ្នា ២-២។ ២គ្រាប់របស់ Premier League All-Stars ធ្វើបានដោយកីឡាករ Keane និង Van Persie។ ចំណែក Petrov និង Benjani ជាអ្នកទាត់បញ្ចូលទីឲ្យ Man City Legend។ តោះ! ទៅទស្សនាការប្រកួតទាំងអស់គ្នា៖