រថថាំង ចេញ​ប្រយុទ្ធ​យប់​នេះ​ ខណៈ​តម្លៃ​ខ្លួន​នៅ​ស្រុក​ថៃ​ឡើង​កប់​ជិត​ម៉ឺន​ដុល្លារ

  • 2019-09-12 08:10:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជើង​ខ្លាំង​ប្រចាំ​ស្រុក​ថៃ​រថថាំង ត្រូវ​ជួប​សិស្ស​ច្បង​សេកសាន់​នៅ​សង្វៀន​ធំ Rajadamnern យប់​នេះ​ម៉ោង​៦:៣០​ ​តទៅ​ដែល​ជា​ការ​ប្រកួត​សងសឹក។

រថថាំ និង​សេកសាន់

រាត្រី​នេះ​ជា​ការ​ប្រកួត​ធំ​នៅ​សង្វៀន Rajadamnern ដែល​រៀបចំ​ទាំង​អស់​៩​គូ។ រថថាំ ប៉ះ​សេកសាន់ ជា​ការ​​ប្រកួត​គូ​ឯក ខណៈ​សេងម្នី ជួប​យ៉តភ្នំរូង​វាយ​តំណែង​រង​គូ​ឯក។ ក្នុង​កិច្ច​សម្ភាសន៍​កាល​ពី​ព្រឹក​មិញ​រថថាំ​និង​សេកសាន់ សុទ្ធ​តែ​បង្ហាញ​ជំនឿ​ចិត្ត​ឈ្នះ​និង​ធ្វើ​ឲ្យ​បាន​ល្អ​ដូច​គ្នា។

រថថាំង បញ្ជាក់​ថា​ប្រកួត​នេះ​គេ​បាន​តម្លៃ​ខ្លួន​​២,៥​សែន​​បាត(ជាង​៨​ពាន់​ដុល្លារ) ឯណោះ។ កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា​អ្នក​ទាំង​ពីរ​ជួប​គ្នា​ម្ដង​ហើយ ដោយ​កាល​នោះ​ប្រកួត​នៅ​ខេត្ត Songkhla រថថាំង​ជា​អ្នក​ឈ្នះ​ពិន្ទុ។ ចុះ​ចាំ​មើល​យប់​នេះ​វិញ​​សេកសាន់​អាច​សងសឹក​បាន​ឬ​អត? ​​​​

សេងម្នី និងយ៉តភ្នំរូង​

ទស្សនការ​ប្រកួត​ទី​១​របស់​រថថាំង​និង​សេកសាន់

អត្ថបទ៖ ហេង សុធារិទ្ធិ