ដំណឹង​ល្អ! Smart ឲ្យអាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សជាប់បាក់ឌុប ២០១៩

  • 2019-09-12 09:15:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គម្រោង SmartEdu របស់ក្រុមហ៊ុន Smart Axiata ផ្ដល់អាហារូបករណ៍ដល់ទៅ ២០កន្លែងជូនសិស្សឆ្នើមដែលទើបប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩នេះ។ អាហារូបករណ៍នេះមានតម្លៃសរុបរហូតដល់ ១៥ ០០០ដុល្លារសហរដ្ឋអាមេរិក ដែលរួមបញ្ចូលទាំងការបង់ថ្លៃសាលា និងការចំណាយលើការរស់នៅប្រចាំថ្ងៃអំឡុងពេលសិក្សានៅមហាវិទ្យាល័យទៀតផង។

កម្មវិធីអាហារូបករណ៍នេះ ត្រូវបានផ្ដួចផ្ដើមឡើងដើម្បីបង្កើតការផ្លាស់ប្ដូរជាវិជ្ជមានសម្រាប់សិស្សឲ្យបានបន្តការសិក្សាថ្នាក់ឧត្តមសិក្សា។ ជាពិសេសសម្រាប់អ្នកដែលខិតខំប្រឹងប្រែងសិក្សា និងទទួលបានលទ្ធផលល្អ ប៉ុន្តែមិនមានលទ្ធភាពគ្រប់គ្រាន់ឬចង់បោះបង់ការសិក្សាដោយសារបញ្ហាផ្នែកហិរញ្ញវត្ថុ។ ក្រុមហ៊ុន Smart មានមោទនភាពនឹងចូលរួមជាចំណែកមួយក្នុងការជ្រោមជ្រែងដំណើរជីវិតសិក្សារៀនសូត្ររបស់សិស្សទាំង ២០នាក់នេះ។

“បើមិនមានកម្មវិធីអាហារូបករណ៍ SmartEdu ខ្ញុំមិនអាចស្រមៃថាតើជីវិតរបស់ខ្ញុំនឹងជួបការលំបាកយ៉ាងណាទេ។ អាហារូបករណ៍នេះមិនត្រឹមតែផ្ដល់ឲ្យខ្ញុំនូវការគាំទ្រផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកទឹកចិត្តឲ្យខ្ញុំចេះកែសម្អខ្លួនឯងឲ្យក្លាយជាមនុស្សម្នាក់ដ៏ល្អប្រសើរនិងមានសមត្ថភាពនៅក្នុងសង្គម” នេះបើតាមនិស្សិតហុង ម៉ារ៉ាឌី ម្ចាស់ជ័យលាភីអាហារូបករណ៍ SmartEdu ប្រចាំឆ្នាំ ២០១៧ ក្នុងចំណោមម្ចាស់អាហារូបករណ៍សរុប ៥០នាក់ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ។

សិស្សដែលទទួលបាននិទ្ទេស A និងB ពីការប្រឡងសញ្ញាប័ត្រទុតិយភូមិ ខែសីហា ឆ្នាំ២០១៩ នេះ អាចដាក់ពាក្យសុំអាហារូបករណ៍បានតាមរយៈគេហទំព័រ smartedu.com.kh ឬអាចមកទទួលយកពាក្យស្នើសុំពីសាខា Smart Shop ទូទាំងប្រទេសឲ្យបានមុនថ្ងៃទី ៦ តុលា ឆ្នាំ២០១៩។ SmartEdu ផ្ដល់អាហារូបករណ៍ ១០កន្លែងនៅសកលវិទ្យាល័យល្បីៗដែលគ្រប់គ្រងដោយក្រសួងអប់រំយុវជននិងកីឡា និង ១០កន្លែងទៀតនៅវិទ្យាស្ថានជាតិ NIPTICT នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕

ព័ត៌មានថ្មីៗបន្ថែមសូមចូលទៅកាន់ ៖

អត្ថបទ៖ Sokchea Heng