Honda ៖ខ្ញុំមានវិធីចាញ់៤ ៥គ្រាប់បាន តែហេតុអីខ្ញុំចង់លេងចាញ់១៤គ្រាប់?
- 2019-10-11 02:00:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Honda ៖ខ្ញុំមានវិធីចាញ់៤ ៥គ្រាប់បាន តែហេតុអីខ្ញុំចង់លេងចាញ់១៤គ្រាប់?
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបរាជ័យក្រោមថ្វីជើងក្រុមអ៊ីរ៉ង់ ១៤-០ ក្នុងការប្រកួតជម្រុះ World Cup 2022 ។
ការប្រកួតនេះមិនចម្លែកទេសម្រាប់កម្ពុជាដែលចាញ់ច្រើនគ្រាប់ ព្រោះការប្រកួតនេះអ៊ីរ៉ង់ជាក្រុមខ្លាំងដាច់ពីក្រុមកម្ពុជាទៅហើយ។ តែបងប្អូន មានចាប់អារម្មណ៍ទេថាហេតុអ្វីក្រុមកម្ពុជា មិនប្រឹងលេងទប់ដើម្បីធ្លាយគ្រាប់បាល់តិចវិញទៅ? សម្រាប់ហេតុផលនេះ Honda អ្នកចាត់ការក្រុមកម្ពុជាបានអះអាងលោកចង់លេងដោយមិនខា្លចនេះ ដើម្បីទៅថ្ងៃអនាគត។
វីរបុរសជប៉ុន បានបញ្ជាក់ថាលោកមានវិធីដើម្បីទប់កុំឱ្យចាញ់ច្រើនគ្រាប់បាន ដោយអាចត្រឹម ៤ ទៅ៥គ្រាប់ប៉ុណ្ណោះបើលោកចង់លេងការពារ។ តែសម្រាប់អនាគត លោកចង់ឃើញកម្ពុជាលេងបែបនេះ លេងប្រយុទ្ធ ឡើងទៅប្រយុទ្ធ ដើម្បីកុំខ្លាចដៃគូ។ ការហានឡើងទៅប្រយុទ្ធនេះហើយ ទើបធ្វើឱ្យក្រុមអ៊ីរ៉ង់មានឱកាសច្រើនសម្រាប់រកគ្រាប់បាល់ ត្បិតអីក្រុមយក្សនេះខ្លាំងខាងវាយបកស្រាប់។
ក្នុងការប្រកួតនេះក្រុមកម្ពុជា បានដឹងថាខ្លួននៅកម្រិតណា និងក្រុមគេនៅកម្រិតណា។ វាជាបទពិសោធល្អមួយសម្រាប់កម្ពុជា ដើម្បីទៅថ្ងៃអនាគត៕
រូបភាព៖ FFC