គ្រូ​វៀតណាម ​បង្ហើប​កលល្បិច​យក​ឈ្នះ​ខ្មែរ​បាន​៤-០ ​មិន​ស្រួល​ទេ​

  • 2019-12-09 03:21:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​វៀតណាម ​បាន​យក​ឈ្នះ​លើ​ក្រុម​កម្ពុជា ៤-០ ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​២០១៩​នៅ​ប្រទេស​ហ្វីលីពីន។

ត្បិត​តែ​រក​គ្រាប់​បាល់​បាន​ដល់​ទៅ​៤​គ្រាប់​មែន ប៉ុន្តែ​លោក Park ​ដែល​ជា​គ្រូ​បង្វឹក​ក្រុម​វៀតណាម ​បាន​បញ្ជាក់​ថា​កម្ពុជា​ជា​ក្រុម​ខ្លាំង​មួយ ​និង​មិន​ងាយ​ក្នុង​ការ​យក​ឈ្នះ​នោះ​ទេ។ ​ការ​យក​ឈ្នះ​លើ​ក្រុម​កំពុង​ឡើង​ជើង​កម្ពុជា​នេះ គឺ​ដោយសារ​តែ​វៀតណាម​ធ្វើ​តាម​ក្បួន​ដែល​បាន​ហ្វឹកហាត់ ​និង​មាន​វិន័យ​ក្នុង​ខ្លួន ​លេង​តាម​គ្រូ​បង្វឹក​បញ្ជា​យុទ្ធសាស្ត្រ។

វៀតណាម ​នឹង​ត្រូវ​ប៉ះ​ក្រុម​ឥណ្ឌូណេស៊ី​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​មេដាយ​មាស ​ខណៈ​ដែល​នេះ​ជា​ឱកាស​ល្អ​បំផុត​សម្រាប់​វៀតណាម ​យក​ឱ្យ​បាន​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​៦០​ឆ្នាំ​របស់​ខ្លួន៕

អត្ថបទ៖ ប្រុស យុទ្ធ