តាំង​ឡើង​ធ្វើ​គ្រូ​មក Zidane ឈ្នះ​គ្រប់​វគ្គ​ផ្ដាច់ព្រ័ត្រ​មែន តែ​នៅ​អត់​ទាន់​ឈ្នះ​ពាន​មួយ​

  • 2020-01-17 12:18:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Zinedine Zidane គ្រូ​បង្គោល​ក្លឹប Real Madrid ឈ្នះ​គ្រប់​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ទាំង​អស់ តាំង​ពី​ឡើង​ធ្វើ​ជា​គ្រូ​នៃ​ក្លឹប​អេស្ប៉ាញ​នេះ​មក។ ប៉ុន្តែ​លោក​មិន​ទាន់​ឈ្នះ​ពាន​អស់​ទេ ដោយ​នៅ​ខ្វះ​ពាន​ Copa del Rey មួយ​។

តាម​ពិត​ទៅ​លោក​ពិត​ជា​មាន​សំណាង​មិន​ល្អ​សោះ នៅ​ក្នុង​ក្របខ័ណ្ឌ​ពាន​នេះ​ ដោយ​នៅ​ឆ្នាំ​ដំបូង (២០១៦) របស់​លោក ក្លឹប Real Madrid ត្រូវ​បាន​ជម្រុះ​ឲ្យ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ ដោយសារ​តែ​ដាក់​កីឡាករ​កំពុង​ជាប់​បម្រាម​ឲ្យ​ចូល​លេង​ការ​ប្រកួត។

លុះ​នៅ​ឆ្នាំ ២០១៧ លោក​បាន​ចាញ់​ត្រឹម​វគ្គ ៨ក្រុម​ចុង​ក្រោយ ដោយ​នៅ​ពេល​នោះ​ចាញ់​ក្លឹប Celta de Vigo។ ចំណែក​ឯ​ឆ្នាំ២០១៨ វិញ លោក​បាន​ចាញ់​ត្រឹម​វគ្គ​ដដែល តែ​ចាញ់​ CD Leganes នៅ​ក្នុង​ដី​របស់​ខ្លួន​តែ​ម្ដង។

លោក Zidane នៅ​ពេល​ធ្វើ​ការ​ជាមួយ​ Real Madrid ធ្លាប់​ឈ្នះ​ពាន​ក្នុង​ស្រុក​នេះ​ម្ដង កាល​ពី​ធ្វើ​ជំនួយ​ការ​របស់​លោក Carlo Ancelotti កាល​ពី​ឆ្នាំ២០១៤៕

ប្រភព៖ transfermarkt   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម