Solskjaer ប្រកាស​ពី​សមាសភាព​ប្រធាន​ក្រុម​ថ្មី ជំនួស​ Young ក្រោយ​មាន​អនាគត​ស្រពិចស្រពិល

  • 2020-01-17 11:00:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Ole Gunnar Solskjaer អ្នក​ចាត់ការ​ក្លឹប Manchester United នៅ​ក្នុង​ថ្ងៃ​នេះ​ដែរ បាន​ប្រកាស​ថា​ ខ្សែ​ការពារ​អង់គ្លេស Harry Maguire នឹង​ក្លាយ​ជា​ប្រធាន​ក្រុម​ទី១ ជំនួស​ខ្សែ​ការពារ​ស្លាប Ashley Young។

លោក​ Ole បាន​និយាយ​ថា៖​ " Harry កំពុង​តែ​ពាក់​ស្លាក​ប្រធាន​ក្រុម ហើយ​នឹង​ពាក់​រហូត​។ ខ្ញុំ​មិន​ភ្ញាក់ផ្អើល​ទេ តែ​ខ្ញុំ​ពេញ​ចិត្ត​នឹង​សមត្ថភាព​ក្នុង​ការ​ដឹកនាំ​របស់​គេ​ទេ " ។

លោក​បាន​បន្ត​ថា៖ " […] គេ​ជា​ផ្នែក​មួយ​ក្នុង​ក្រុម​ ដែល​មាន​វ័យ​ក្មេង​ៗ​នេះ។ Young, De Gea និង​ Rashford សុទ្ធ​តែ​ធ្លាប់​ពាក់​ហើយ ដូច្នេះ​ពេល​នេះ​ចាប់​ផ្ដើម​ដល់​ពេល​របស់ Maguire ហើយ " ។

ខ្សែ​ការពារ​ Maguire ទើប​តែ​មក​ដល់​ក្លឹប​ Manchester United នៅ​ឆ្នាំ២០១៩​នេះ​ ដោយ​បាន​លេង​បាន ២២​ប្រកួត​ហើយ។ ចំពោះ​ Young វិញ ត្រូវ​បាន​ល្ហិចល្ហៀង​ថា ព្រមព្រៀង​ផ្លាស់​ទៅ​កាន់​ក្លឹប​អ៊ីតាលី​ Inter Milan៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី