មើល​វីដេអូ​ Firmino ប្រើ​បច្ចេកទេស​ញាក់​៣​តង់​ ដាច់​ចង្កេះ​ Bissaka ខ្ទេច​

  • 2020-01-20 02:55:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Wan Bissaka ត្រូវ​ធ្វើ​ការងារ​ធ្ងន់​កាល​ពី​យប់​មិញ​ ក្នុង​ការ​ប្រកួត​ដែល​ Manchester United បរាជ័យ​ ០-២ ទល់​នឹង​ Liverpool។

ចាប់​អារម្មណ៍​ ការ​ប្រកួត​ក្នុង​វគ្គ​ទី​ពីរ​ខ្សែ​ការពារ​ស្លាប​រូប​នេះ​បាន​ដាច់​ចង្កេះ​៣​ដង​ដោយ​សារ​ការ​កិប​ និង​ទាយ​បាល់​របស់​ Roberto Firmino ធ្វើ​ឲ្យ​រូប​គេ​ដួល​ទៅ​នឹង​ទីលាន​ ដែល​កម្រ​ឃើញ​ក្នុង​ការ​ប្រកួត​មុន​ៗ។​ Firmino ស៊ុត​ចូល​១​គ្រាប់​ដែរ​ក្នុង​ប្រកួត​នោះ​ប៉ុន្តែ​ត្រូវ​ VAR រំសាយ​គ្រាប់​បាល់​ចោល​ដោយ​សារ​ Van Dijk បង្ក​កំហុស​លើ​ De Gea។

គួរ​បញ្ជាក់​ថា ម្ចាស់​ផ្ទះ​ហង្ស​ក្រហម​មាន​ឱកាស​បើក​ការ​នាំ​មុខ​មុន​តាំង​ពី​ដើម​តង់​ តែត​បញ្ចូល​ទី​ដោយ​​ Van Dijk នៅ​នាទី​១៤ និង​១​គ្រាប់​ទៀត​​ជា​បាល់​ដាច់​មាត់​ចុង​ម៉ោង​ដោយ​ Alisson បាន​បញ្ជូន​បាល់​ឲ្យ​ Mohamed Salah ស៊ុត​ចូល​ទី​បាន​សម្រេច​នៅ​នាទី​៩០+៕ ​

ប្រភព៖ YouTube   អត្ថបទ៖ សៀនហួរ