មិនទាន់បានមើលមែនទេ នេះហើយវីដេអូប្រកួតពេញរវាង Mcgregor និង Cowboy
- 2020-01-20 03:53:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនទាន់បានមើលមែនទេ នេះហើយវីដេអូប្រកួតពេញរវាង Mcgregor និង Cowboy
ចន្លោះមិនឃើញ
Conor Mcgregor បានត្រលប់មកកាន់សង្វៀន UFC ជាថ្មីជាមួយនូវភាពភ្ញាក់ផ្អើល ក្រោយចំណាយពេលត្រឹមតែ៤០វិនាទីយកឈ្នះលើកីឡាករ Donald “Cowboy” Cerrone។
មិនខុសពីទម្លាប់រាល់ដង គ្រាប់តែគោះជួងភ្លាម Mcgregor បានព្យាយាមវាយសន្ធប់លើដៃ។ វិនាទីដំបូងនៃការចូលចាប់ Mcgregor បានព្យាយាមយកស្មាបុកមុខ Cowboy រហូតឈាមច្រមុះ។ បន្ទាប់មកក៏ប្រើរន្ទះជើងទាត់ចំថ្គាម Cowboy ធ្វើឲ្យបាត់បង់ស្មារតី និងបន្តវាយរហូតអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួត។
អំឡុងពេលកិច្ចសម្ភាសន៍លើសង្វៀនកីឡាករសញ្ជាតិអៀរឡង់បាននិយាយថា៖ "ខ្ញុំមានអារម្មណ៍ល្អណាស់។ ខ្ញុំបានបង្កើតប្រវត្តិសាស្ត្រនៅយប់នេះ។ ខ្ញុំមានគម្រោងបង្កើតកំណត់ត្រាផ្សេងទៀត។ ខ្ញុំជាកីឡាករដំបូងដែលអាចផ្ដួលដៃគូសន្លប់នៅ៣ប្រភេទទម្ងន់ខុសគ្នា។ ខ្ញុំពិតជាសប្បាយចិត្តនិងមោទនភាពណាស់។ អរគុណគ្រប់គ្នាដែលគាំទ្រខ្ញុំ"៕