ភ្នាក់ងារជាន់ខ្ពស់ CIA អាមេរិក ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្ដហោះបាញ់ដោយក្រុមតាលីបង់

  • 2020-01-28 02:56:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោធា​អាមេរិក បាន​ចេញ​មុខ​បញ្ជាក់​យន្ដហោះ​យោធា​របស់​ខ្លួន​មួយ​គ្រឿង​បាន​ធ្លាក់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ ក្រោយ​ពេល​ដែល​ក្រុម​សកម្ម​ប្រយុទ្ធ​តាលីបង់​បាញ់​ទម្លាក់។

យោង​តាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា យន្ដហោះ​យោធា​អាមេរិក​ប្រភេទ Bombardier E-11A បាន​ធ្លាក់​កាល​ពី​រសៀល​ថ្ងៃ​ចន្ទ​នៅ​ក្នុង​ខេត្ត Ghanzi ភាគ​ខាង​ត្បូង​រដ្ឋធានី​ប្រទេស​អាហ្វហ្គានីស្ថាន និង​បាន​សម្លាប់​មនុស្ស​ទាំង​អស់​នៅ​លើ​យន្ដហោះ​ប្រមាណ​ជា​ជិត ១០នាក់។ ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​អស់ ក៏​មាន​សេចក្ដីរាយការណ៍​ថា​មាន​ភ្នាក់ងារ​ជាន់​ខ្ពស់​នៃ​ក្រុម​ស៊ើប​អង្កេត CIA របស់​អាមេរិក​ផង​ដែរ។ ក្រោយ​កើត​ហេតុ ក្រុម​សកម្ម​ប្រយុទ្ធ​តាលីបង់ បាន​ចេញ​មុខ​អះអាង​ថា​ខ្លួន​ជា​អ្នក​បាញ់​ទម្លាក់​យន្ដហោះ​នេះ ដោយ​ប្រើប្រព័ន្ធ​មីស៊ីល 9K32 Strela-2។

គួរ​ឲ្យដឹង​ថា យន្ដហោះ​ប្រភេទ E-11A នេះ​ត្រូវ​បាន​ប្រើប្រាស់​ជា Wifi នៅ​លើ​អាកាស​ក្នុង​ជួរ​យោធា​អាមេរិក​សម្រាប់​ជា​ការ​ទំនាក់​ទំនង​ និង​បញ្ជូន​ទិន្នន័យ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ព័ត៌មាន​ក្នុង​ពេល​ជាក់លាក់​រវាង​ប្រព័ន្ធ​ផ្សេង​គ្នា​ផង​ដែរ៕

យន្ដហោះ​ប្រភេទ E-11A
ប្រព័ន្ធ​មីស៊ីល 9K32 Strela-2

ប្រភព៖ theSundaily   ប្រែ​សម្រួល៖ រ័ត្ន