ម្រាមដៃទាំង ២នេះមេរោគតោងស្អិតខ្លាំង ត្រូវតែលាងឲ្យបានស្អាត

  • 2020-01-28 09:07:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខណៈ​ដែល​ជំងឺ​រលាក​សួត​ មាន​ឈ្មោះថា​ វីរុស​ កូរ៉ូណា​ កំពុង​ផ្ទុះ​ឡើង​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​នេះ​ គេ​សង្កេត​ឃើញ​មាន​ការចែក​រំលែក​​ពី​វិធី​​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការពារ​កុំ​ឲ្យ​ឆ្លង​រីក​រាល​ដាល​បន្ត ដូច​ជា​ការ​ថែរក្សា​សុវត្ថិភាព​សុខភាព​ផ្ទាល់​ខ្លួន​ជាដើម។​​​​

​ដោយ​ឡែក​ លោកស្រី​ គុជ ឆោមដាលីន​ វេជ្ជ​បណ្ឌិត​រោគ​កុមារ​នៃ​មន្ទីរ​ពេទ្យ​ HOPE កាល​ពី​កន្លង​ទៅ​ធ្លាប់​បញ្ជាក់​ប្រាប់​ Sabay ថា​នៅលើ​ម្រាម​ដៃ​ កន្លែង​ដែល​តោង​ជាប់​មេរោគ​ខ្លាំង​ជាង​គេគឺចន្លោះ​​ ម្រាម​ដៃ​មេ​ និង​ដៃ​ចង្អុល​។​

ហេតុ​នេះ​សម្រាប់​អ្នក​ទូទៅ មិន​ថា​ក្មេង​ ឬ​ចាស់​គួរ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ជៀសវាង​ការ​លាង​ឲ្យ​តែ​រួច​ពី​ដៃ។

សូម​ទស្សនា​វីដេអូ​ពី​របៀប​លាង​ដៃ​ដូច​ខាង​ក្រោម​នេះ​៖ ​​

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម