Neymar រង​របួស​អាច​អវត្តមាន​ប្រកួត​មួយ​ចំនួន​របស់​ PSG

  • 2020-02-04 00:10:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Neymar មាន​បញ្ហា​របួស​ឆ្អឹងជំនី​ធ្វើ​ឲ្យ​រូប​គេ​អវត្តមាន​ប្រកួត​លីគ​កំពូល​បារាំង​ទល់​នឹង​ Nantes នៅ​យប់​ថ្ងៃ​អង្គារ​នេះ។​

Neymar

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​បាន​លេង​៩០​នាទី​ពេញ​ក្នុង​ការ​ប្រកួត​ដែល​ក្រុម​លោក​ Thomas Tuchel យក​ឈ្នះ Montpellier ៥​ទល់​នឹង​០​ កាល​ពី​ថ្ងៃ​សៅរ៍​ ប៉ុន្តែ​រូប​គេ​ត្រូវ​ធ្វើ​ការ​ព្យាបាល​របួស​អំឡុង​សម្រាក​ពាក់​កណ្ដាល​តង់​ទី​មួយ។ យ៉ាង​ណា​ ​Neymar បាន​ទៅ​ជប់លៀង​នៅ​ក្លឹប​រាត្រី​៤៨​ម៉ោង​ក្រោយ​មក​ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​ខ្លួន។​

ក្លឹប​នៅ​មិន​ទាន់​ដឹង​ថា​កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ​ត្រូវ​ការ​សម្រាក​យូរ​ប៉ុនណា​ទេ​ ប៉ុន្តែ​ជា​បឋម​រូប​គេ​នឹង​អវត្តមាន​ពេល​ប៉ះ Nantes។ គួរ​បញ្ជាក់​ថា Neymar បាន​អវត្តមាន​២​រដូវ​កាល​មក​ហើយ​ពេលណា​ដែល​ក្លឹប​ត្រូវ​លេង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ Champions League៕

ប្រភព៖ BBC   ប្រែសម្រួល៖ សៀនហួរ