ខ្វះ​តែ​មួយ​ប្រកួត​ទៀត Ronaldo បង្ហាញ​ខ្លួន​បាន ១ពាន់​ដង​ហើយ!

  • 2020-02-22 01:59:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo គ្រោង​នឹង​លេង​ប្រកួត​ទី ១,០០០ របស់​ខ្លួន នៅ​ក្នុង​អាជីព​បាល់ទាត់​នៅ​ក្នុង​ប្រកួត​ប៉ះ​នឹង​ក្លឹប​អ៊ីតាលី SAPL ក្នុង​ក្របខ័ណ្ឌ​ Serie A ថ្ងៃ​សៅរ៍​នេះ។

កីឡាករ​រូប​នេះ បាន​ប្រកប​អាជីព​បាល់ទាត់​ជាង ២០ឆ្នាំ​ហើយ​ ចាប់​តាំង​ពី​ឆ្នាំ​២០០២ មក ដោយ​លេង​នៅ​ក្លឹប​អាជីព​បាន ៨៣៥ប្រកួត និង​ក្រុម​ជម្រើស​ជាតិ​ ១៦៤​ប្រកួត ហើយ​រក​គ្រាប់​បាល់​សរុប ៧២៤គ្រាប់។

Ronaldo បាន​ឆ្លង​កាត់​រឿងរ៉ាវ​ជា​ច្រើន​ក្នុង​អាជីព​បាល់ទាត់​ទាំង​ភាព​សោកសៅ ទាំង​ភាព​ជោគជ័យ ក្នុង​ការ​លេង​ឲ្យ​ក្លឹប​បាល់ទាត់​ចំនួន ៤ នៅ​ប្រទេស​៤ ផ្សេង​គ្នា និង​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់។

កីឡាករ​កូន ៤រូប​នេះ ឈ្នះ​ពាន​ជា​ច្រើន​ទាំង​នៅ​ក្នុង​ក្លឹប​អាជីព ក្រុម​ជម្រើស​ជាតិ និង​ពាន​បុគ្គល​ទៀត​ផង​៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី