ដូណាល់ ត្រាំស្នើសុំលុយជាង ២ប៊ីលានដុល្លារពីសភា ដើម្បីប្រយុទ្ធប្រឆាំង COVID-19

  • 2020-02-26 03:20:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ បាន​បញ្ជូន​លិខិត​ស្នើ​សុំ​ថវិកា​ចំនួន ២,៥​ប៊ីលាន​ដុល្លារ​ពី​សភា​អាមេរិក ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កូរ៉ូណាវីរុស​ដែល​ផ្ទុះ​ឡើង​ក្នុង​ប្រទេស​ចិន។

យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​សេតវិមាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ការស្នើសុំនេះ បាន​ធ្វើ​ឡើងនៅពេលដែលគណនីសំខាន់ៗរបស់រដ្ឋាភិបាលអាមេរិក​កាន់​តែ​ជិត​អស់​កញ្ចប់​ថវិកា។ នាយកដ្ឋានសុខាភិបាលនិងសេវាមនុស្ស (HSS) បានចំណាយថវិកាឆ្លើយតបយ៉ាងរហ័សទៅនឹងជំងឺឆ្លងភ្លាមៗ ហើយកំពុងស្វែងរកការផ្ទេរប្រាក់ជាង ១៣០ លានដុល្លារអាមេរិកពីគណនី HSS ផ្សេង​ទៀត​ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ ប៉ុន្តែ​ពួកគេ​ត្រូវ​ការ​ថវិកា​បន្ថែម​ទៀត។ សេតវិមាន​បន្ថែម​ថា ទឹកប្រាក់ជាង ១ ពាន់លានដុល្លារអាមេរិកនឹង​ចំណាយ​ទៅ​លើ​ការបង្កើតវ៉ាក់សាំង។ ក្រៅពីនេះ ថវិកា​មួយ​ចំនួន​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ជួយ​ជន​ភៀស​ខ្លួន​មក​ពី​ចិន ដែល​ត្រូវ​បាន​ដាក់​ដោយ​ឡែក​រយៈ​ពេល ១៤​ថ្ងៃ​សិន​នៅ​តាម​មូលដ្ឋាន​ទ័ព​អាមេរិក​ក្នុង​រដ្ឋ​កាលីហ្វរញ៉ា។

គួរ​ឲ្យដឹង​ថា មក​ទល់​ពេល​នេះ ចំនួន​អ្នក​ឆ្លង​កូរ៉ូណា​វីរុស​ក្នុង​សហរដ្ឋអាមេរិក​កើន​ឡើង​ដល់ ៥៧​ករណី​ហើយ​ចាប់​តាំង​ពី COVID-19 ផ្ទុះ​ឡើង​ក្នុង​ទីក្រុង Wuhan កាល​ពី​ឆ្នាំ​មុន៕

ប្រភព៖ Scmp   ប្រែ​សម្រួល៖ រ័ត្ន