ខាន់ ជេមស៍ ត្រឡប់ទៅបន្ទប់ជួលកាលពីជាង១០មុន រំលឹកអនុស្សាវរីយ៍កម្សត់កម្រមិនអាចបំភ្លេចបាន!
- 2020-02-26 09:31:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខាន់ ជេមស៍ ត្រឡប់ទៅបន្ទប់ជួលកាលពីជាង១០មុន រំលឹកអនុស្សាវរីយ៍កម្សត់កម្រមិនអាចបំភ្លេចបាន!
ចន្លោះមិនឃើញ
តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ដែលបច្ចុប្បន្នកាក់កបខ្លាំងនឹងការលក់ផលិតផលសំអាងការតាមអនឡាញ ជាមួយតារាដូចគ្នា គឺលោក ខាន់ ជេមស៍ បានរំលឹកអនុស្សាវរីយ៍កម្សត់កម្ររបស់លោកកាលពីរស់នៅបន្ទប់ជួល ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ កាលពី១៦ឆ្នាំមុន។
លោក ខាន់ ជេមស៍ បានបញ្ចេញវីដេអូឃ្លីបដ៏កម្រទាក់ទងនឹងជីវិតឯកជនរបស់លោកមួយ ដែលបរិយាយរឿងពិតកាលដែលលោកនៅក្រីក្រ ឬមិនទាន់បានក្លាយជាអ្នកចម្រៀងល្បីឈ្មោះម្នាក់។ កាលណោះលោកគ្រាន់តែជាអ្នកចម្រៀងតាមបៀរហ្គាឌិន ហើយជួលបន្ទប់ស្នាក់នៅក្នុង១ខែ៣០ដុល្លារ៖ "នេះហើយបន្ទប់ខ្ញុំធ្លាប់នៅ តែកាលខ្ញុំនៅមិនបានស្អាតអីចឹងទេបងប្អូន។ ខ្ញុំខានឡើងមកទីនេះប្រហែល១០ឆ្នាំហើយ"។
តោះ...ប្រិយមិត្ដដើម្បីកុំខាតពេលយូរ សូមទស្សនាវីដេអូឃ្លីបរបស់លោក ខាន់ ជេមស៍ ទាំងអស់គ្នា…!
ទាក់ទងនឹងការថតបង្ហោះរំលឹកអនុស្សាវរីយ៍កាលគ្រាក្ររស់នៅបន្ទប់ជួល ឬជីវិតមុនចូលសិល្បៈនេះ។ គេឃើញមានតារាកំប្លែងលោក ចែម ចាន់តារា ហៅនាយពាក់មី ក៏បានរំលឹកអនុស្សាវរីយ៍ស្រដៀងគ្នានេះដែរ។ ការរំលឹកពីប្រវត្ដជូរចត់នេះ ត្រូវបានទស្សនិកជនមួយចំនួនថ្លែងកោតសរសើរថា បើទោះបីជាតារាទាំងនេះបានល្បីក្នុងពិភពសិល្បៈ ឬមានលុយច្រើនហើយក្ដី ក៏មិនភ្លេចគ្រាក្រដែរ៕