Toyota ប្រាប់តម្លៃឡាន Camry ឆ្នាំ ២០២០ ប៉ុង​ពីរ ចេញលក់ឆាប់ៗនេះ

  • 2020-02-27 03:58:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Toyota Camry ឆ្នាំ ២០២០ ប្រភេទ​ប៉ុង​ពីរ​ បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​កាល​ពី​ដើម​ខែ​វិច្ឆិកា​កន្លង​ទៅ ហើយ​ពេល​នេះ​ក្រុមហ៊ុន Toyota បាន​បង្ហាញ​តម្លៃ​លក់​ជាក់​លាក់​នៃ​ Camry ប៉ុង​ពីរ​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក។

Toyota Camry AWD នេះ​គឺ​មាន​ជម្រើស​ ៥ ប្រភេទ គឺ LE, SE, XLE, XSE និង Nightshade ដែល​មាន​ចាប់​ពី ២៦ ៣៧០ ដុល្លារ រហូត​ដល់​ថ្លៃ​បំផុត​គឺ ៣១ ៤០៥ ដុល្លារ។ តម្លៃ​នេះ​គឺ​ថ្លៃ​ជាង​ប្រភេទ​ប៉ុង​មួយ (FWD) ចំនួន ១ ៤០០ ដុល្លារ ដែល​មាន​ស៊េរី​ឆ្នាំ ២០២០ ដូច​គ្នា។

Toyota Camry AWD គឺ​មាន​បំពាក់​ម៉ាស៊ីន​ទំហំ ២,៥ លីត្រ ៤ ស៊ីឡាំង ដែល​មាន​កម្លាំង​ ២០៥ សេះ។ រថយន្ត​នេះ​នឹង​ចាប់​ផ្ដើម​ចេញ​លក់​នៅ​អំឡុង​ចុង​ត្រីមាស​ទី ១ ឆ្នាំ​នេះ៕​​

ប្រភព៖ Motor1   ប្រែ​សម្រួល៖ សុខហេង