ប្រសើរណាស់! ហុងកុងចែកលុយពលរដ្ឋម្នាក់ ១២០០ដុល្លារ ក្រោយបាតុកម្មនិង Covid-19

  • 2020-02-27 04:00:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ហុងកុងនឹងប្រគល់សាច់ប្រាក់ដល់ពលរដ្ឋដែលរស់នៅជាអចិន្ត្រៃយ៍ ដើម្បីជួយបង្កើនការចំណាយនិងបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុ។

ជាផ្នែកមួយនៃថវិកាប្រចាំឆ្នាំ លុយ​ចំនួន ១២៨០ដុល្លារ ត្រូវបានប្រគល់​ឲ្យប្រជាជនប្រមាណ ៧ លាននាក់ដែលមានអាយុលើសពី ១៨ ឆ្នាំ។ សេដ្ឋកិច្ចនៃទីក្រុងនេះ ត្រូវបានបំផ្លាញដោយភាពចលាចលនយោបាយជាច្រើនខែហើយថ្មីៗនេះទទួលរងនូវផលប៉ះពាល់នៃមេរោគ​កូរ៉ូណាវីរុស​ថែម​ទៀត។ លើស​ពី​នេះ​ទៀត ទីក្រុង​ហុងកុង​មាន​ករណីឆ្លងវីរុសនេះចំនួន ៨១ ករណី និងមានមនុស្សស្លាប់ ២ នាក់។ លោក Paul Chan រដ្ឋលេខាធិការហិរញ្ញវត្ថុបាននិយាយកាលពីថ្ងៃពុធថា “សេដ្ឋកិច្ចរបស់ហុងកុងកំពុងប្រឈមនឹងបញ្ហាធំនៅឆ្នាំនេះ។”

"បន្ទាប់ពីពិចារណាយ៉ាងហ្មត់ចត់ ខ្ញុំបានសំរេចចិត្តផ្ដល់ប្រាក់ ១២៨០ដុល្លារ ទៅអោយប្រជាជនអចិន្រ្តៃយ៍ហុងកុងដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅក្នុងគោលបំណងលើកទឹកចិត្ត និងជំរុញការប្រើប្រាស់ក្នុងស្រុក ហើយមួយវិញទៀតបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុរបស់ប្រជាជន។" លោក Chan ថ្លែង។

ការ​ចែក​លុយ​ដល់​ពលរដ្ឋ​ម្នាក់​ៗ​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ថវិកា ១៥ប៊ីលាន​ដុល្លារ​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​បាតុកម្ម និង​ការ​ផ្ទុះ​វីរុស​ក្នុង​ទីក្រុង។ លើស​ពី​នេះ អាជ្ញាធរ​នឹងបន្ថយថ្លៃជួលផ្ទះសាធារណៈ ក៏ដូចជាបង្វិលពន្ធប្រាក់ខែនិងអចលនទ្រព្យឲ្យពលរដ្ឋ​វិញ​ផង​ដែរ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ រ័ត្ន