Samsung ឲ្យតម្លៃ iPhone មួយចំនួនថ្លៃជាង Apple ទៅទៀត!

  • 2020-02-27 08:48:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់ Softpedia បាន​ឲ្យ​ដឹង​ថា​ Samsung បាន​បង្កើត​នូវ​កម្មវិធី​ផ្លាស់​ប្ដូរ​ថ្មី​មួយ​សម្រាប់​​ត្រកូល Galaxy S20 របស់​ខ្លួន ដែល​អាច​ឲ្យ​អតិថិជន​ទិញ​​ស្មាតហ្វូន​ថ្មី​បាន​ក្នុង​តម្លៃ​ធូរ ប្រសិន​បើ​យក​ផលិតផល​ចាស់​មក​ប្ដូរ។

ក្នុង​នោះ iPhone 11 Pro ឬ 11 Pro Max ជា​ផលិតផល​ដែល​ Samsung ហ៊ាន​ទិញ​យក​ក្នុង​តម្លៃ​ខ្ពស់​ជាង​គេ ដោយ​ហ៊ាន​ឲ្យ​តម្លៃ​រហូត​ដល់​ ៧០០ ដុល្លារ ប្រសិន​បើ​នៅ​មាន​ស្ថានភាព​ល្អ​ដូច​ថ្មី។ iPhone 11 ឯណោះ​វិញ​មាន​តម្លៃ​ ៦០០ ដុល្លារ ស្មើ​នឹង iPhone XS និង XS Max ដែរ។ iPhone ស៊េរី​ចាស់​ដែល​ Samsung នៅ​ទទួល​ទិញ​គឺ iPhone 6s និង 6s Plus ដែល​មាន​តម្លៃ ២០០ ដុល្លារ។

ខាង​ក្រោម​ជា​តម្លៃ​ដែល​ Samsung អាច​ផ្ដល់​ឲ្យ​ខ្ពស់​បំផុត​សម្រាប់ iPhone នីមួយៗ ៖

  • iPhone 6s និង iPhone 6s Plus អាច​បាន​រហូត​ដល់ ២០០ ដុល្លារ

  • iPhone 7 និង iPhone 7 Plus អាច​បាន​រហូត​ដល់ ២០០ ដុល្លារ

  • iPhone 8 និង iPhone 8 Plus អាច​បាន​រហូត​ដល់ ៣០០ ដុល្លារ

  • iPhone X អាច​បាន​រហូត​ដល់ ៣០០ ដុល្លារ

  • iPhone XR អាច​បាន​រហូត​ដល់ ៣០០ ដុល្លារ

  • iPhone XS និង​ iPhone XS Max អាច​បាន​រហូត​ដល់ ៦០០ ដុល្លារ​​​​​​

  • iPhone 11 អាច​បាន​រហូត​ដល់ ៦០០ ដុល្លារ​​​​​​

  • iPhone 11 Pro និង iPhone 11 Pro Max អាច​បាន​រហូត​ដល់ ៧០០ ដុល្លារ​​​​​​

ការ​ផ្ដល់​តម្លៃ​លើ​ម៉ូដែល iPhone នីមួយៗ​របស់ Samsung ឃើញ​ថា​មាន​ខ្លះ​ខ្ពស់​ជាង​អ្វី​ដែល Apple ផ្ដល់​ឲ្យ​សម្រាប់​កម្មវិធី "Apple Trade In” ទៅ​ទៀត។ ជាក់​ស្ដែង Apple ឲ្យ​តម្លៃ iPhone XS ត្រឹម ៤២០ ដុល្លារ និង iPhone XS Max ត្រឹម ៥០០ ដុល្លារ។

ខាង​ក្រោម​ជា​តម្លៃ​ដែល​ Apple អាច​ផ្ដល់​ឲ្យ​ខ្ពស់​បំផុត​សម្រាប់ iPhone នីមួយៗ ៖

  • iPhone 6s អាច​បាន​រហូត​ដល់ ៨០ ដុល្លារ

  • iPhone 6s Plus អាច​បាន​រហូត​ដល់ ១០០ ដុល្លារ

  • iPhone 7 អាច​បាន​រហូត​ដល់ ១២០ ដុល្លារ

  • iPhone 7 Plus អាច​បាន​រហូត​ដល់ ១៥០ ដុល្លារ

  • iPhone 8 អាច​បាន​រហូត​ដល់ ១៧០ ដុល្លារ

  • iPhone 8 Plus អាច​បាន​រហូត​ដល់ ២៥០ ដុល្លារ

  • iPhone X អាច​បាន​រហូត​ដល់ ៣២០ ដុល្លារ

  • iPhone XR អាច​បាន​រហូត​ដល់ ៣០០ ដុល្លារ

  • iPhone XS អាច​បាន​រហូត​ដល់ ៤២០ ដុល្លារ

  • iPhone XS Max អាច​បាន​រហូត​ដល់ ៥០០ ដុល្លារ​​​​​​

ប្រភព៖ VNReview   ប្រែ​សម្រួល៖ សុខហេង